CamNews

កីឡាអន្តរជាតិ 

កីឡាករ ដែលប្រកួត មើលទៅគួរឲ្យធុញទ្រាន់ មិនមែនជាខ្ញុំ ប៉ុន្ដែគឺជាFloyd ទៅវិញទេ

ព័ត៌មានកីឡា៖ Floyd បានប្រកាសជាផ្លូវការ ក្នុងសន្និសិតការសែត កាលពីថ្ងៃ ព្រហស្បត្ដិ៍ ដោយសម្រេចចិត្ដជ្រើសរើសគូរប្រកួតចុងក្រោយ​ យកកីឡាករ Andre Berto ក្នុងព្រឹត្ដិការណ៍ថ្ងៃទី ១២ ខែកញ្ញា នៅសង្វៀនកីឡា​ប្រដាល់ MGM Grand Arena ក្នុងទីក្រុង Las Vegas ។ ទន្ទឹមនឹងការសម្រេចជ្រើសរើស នេះផងដែរ Floyd ទទួលរងការរិះគន់យ៉ាងខ្លាំង ថា ដៃគូរចុងក្រោយនេះគឺ មិនសាកសមនឹងរូបគេនោះឡើយ ព្រោះ Andre Berto ស្ថិតក្នុងលំដាប់គីឡូទាបជាង ។ 

Floyd Mayweather បានស៊ូទ្រាំនឹងការ ស្ដីបណ្ដោសរិះគន់ យ៉ាងខ្លាំងពីបណ្ដាអ្នកគាំទ្រ ជុំវិញខ្លួន និង ប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដែលជ្រើសរើសយក​ កីឡាករ Andre Berto ធ្វើជាគូរប្រកួតចុងក្រោយ របស់កីឡាករ។​ មូលហេតុ ដែល Floyd ត្រូវបានគេបដិសេធ មិនចង់ឲ្យប្រកួតជាមួយ Andre Berto ព្រោះ កីឡាករម្នាក់នេះ គឺ មិនសូវទទួលបានការចាប់អារម្មណ៍ និងការប្រកួតខ្សោយជាងគូរប្រកួតមុនៗ ហើយកម្រិតគីឡូប្រកួត ក៏​មិនសមស្របគ្នាដែរ ។ ប៉ុន្ដែទន្ទឹមនឹងការរិះគន់នេះ Andre Berto បែជាបង្វែការមិនចាប់អារម្មណ៍នេះទៅលើ Floyd វិញ ដោយលើកឡើងថា កីឡាករដែលប្រកួត មើលទៅគួរឲ្យធុនទ្រាន់នោះគឺ ជា Floyd ទៅវិញទេ ។ 

Andre Berto អះអាង ដោយចោទជាសំណួរថា " តើអ្នកធ្លាប់បានឃើញការប្រកួត Andre Berto ខ្ញុំបាទមានចំនុចត្រង់ណា ដែលគួរឲ្យធុញនោះ ? មិនមានទេមែនទេ? អ្នកទាំងអស់គ្នាចំបាច់ត្រូវសួរ Floyd....តើការប្រកួតរបស់ខ្ញុំបាទកន្លងមកពិតជាមានចំនុចគួឲ្យធុញទ្រាន់....បង្ហាញឲ្យត្រង់ចុះថា ការប្រកួតរបស់ខ្ញុំ​បាទ គឺពិតជាការប្រកួត ដ៏គួរឲ្យចាប់អារម្មណ៍មិនចាញ់ ប៉ាក់គីអៅនោះទេ។​ ហើយកីឡាករ ដែលប្រកួត មិនគួរឲ្យចង់មើលនោះគឺ ជា Floyd ទៅវិញទេ។ 

យោងតាមគេហទំព័របានបង្ហាញឲ្យដឹងថា ព្រឹត្ដិការណ៍ប្រកួតរបស់ Andre Berto កន្លងមកក៏ទទួល​បានការ​ចូលទស្សនាច្រើន មិនអន់នោះទេ តាមការសង្កេត ហើយប្រវត្ដិប្រកួតរបស់កីឡាករ ក៏មិនអន់​ផងដែរ ដោយកីឡាករ​ ក៏ធ្លាប់ចូលរួមប្រកួត ក្នុងព្រឹត្ដិការណ៍ World Champions បានចំនួន ៦ ដងផងដែរ​ដោយ ចាញ់ ៣ដង និង ឈ្នះបាន ៣ដង ហើយគូរប្រកួត ប៉ះជាមួយ កីឡាករ​ Josesito Lopez ដោយផ្ដួលដៃ គូរ​ឲ្យសន្លប់ក្នុងទឹកទី ៦ទៀតផង។ 

Floyd បានធ្វើសេចក្ដីអះអាង ដើម្បីការពារ Andre Berto ដោយលើកឡើងថា ដៃគូរចុងក្រោយ​នេះ គឺជាជម្រើសល្អបំផុតហើយ សម្រាប់រួបគាត់ សម្រាប់បឹទទំព័ចុងក្រោយក្នុងអាជីពជាកីឡាករ ប្រដាល់។ ហើយរឿងមួយ ទៀត​ពេលខ្លះគាត់ក៏មិនចាំបាច់ប្រកួតទៀតក៏បានដែរ ដោយផ្អែកលើកេរ្ដិ៍ឈ្មោះ និងទ្រព្យសម្បត្ដិ​ដែលរកបានកន្លងមក ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ibtimes


Tags: boxing news Andre Berto Floyd