CamNews

តារា 

បែកធ្លាយរូបថតមួយសន្លឹករបស់ភរិយាដើម លោក Songkran និងសង្សារថ្មីក្នុងរូបតែមួយ

ថៃ ៖ រឿងរ៉ាវស្នេហាត្រីកោណរបស់ តារាសម្តែងស្រីនាង Matt Peeranee ទើបបែកពីសង្សារ ចំណែកឯលោក Songkran Tejanarong បានលែងលះគ្នាជាមួយភរិយាកាលពីប៉ុន្មានខែមុននេះ កំពុងតែខ្លាចជាប្រធានបទដ៏ក្តៅគគុក ក្រោយពីអ្នកទាំងពីរបានប្រកាសថា ខ្លួនពិតជាកំពុងទាក់ទងគ្នាពិតមែន ។ 

អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលទៀតនោះគឺ អ្នកនិយមលេងអិនធឺណិតកំពុងតែនាំគ្នាចែកចាយរូបថតមួយសន្លឹកដែលមានរូបថតរបស់លោក Songkran Tejanarong និងអតីតភរិយាដើមគឺនាង Aff Taksaorn ព្រមទាំងនាង Matt Peeranee នៅឈរពីកណ្តាលក្នុងរូបថតតែមួយជាមួយគ្នា ។ 

រូបថតមួយសន្លឹកនេះកំពុងតែធ្វើឲ្យហ្វេនៗមានចម្ងល់ជាខ្លាំងថា តើអ្នកទាំងបីបាននៅក្នុងរូបថតជាមួយគ្នាបានយ៉ាងដូចម្តេច ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Matt Peeranee Songkran Tejanarong Aff Taksaorn Mint Chalida