CamNews

កីឡាអន្តរជាតិ 

រឿងរ៉ាវខ្លះៗ ដែលគួរដឹង អំពីការប្រកួត រវាង Floyd នឹង ​Andre Berto បើសូម្បីឱកាសនៃការទស្សនា

ព័ត៌មានកីឡា៖​ ជាការពិតមែនហើយ ដែលថា Floyd សម្រេចចិត្ដជ្រើសរើសគូរប្រកួតចុងក្រោយ​ប៉ះជាមួយ​Andre Berto ដែលនឹងធ្វើឡើងនៅថ្ងៃទី ១២ ខាងមុខនេះ នៅសង្វៀនប្រកួត MGM Grand ក្នុុងទីក្រុង ​Las Vegas ​។ ជំនួបប្រកួតទី ៤៩ នេះ ត្រូវបានគេរំពឹងទុកថា គ្មានហេតុផលអ្វីដែល ត្រូវ Andre Berto អាច​យកឈ្នះ Floyd បាននោះទេ ហើយការប្រកួតនេះ ក៏មិនមានប្រិយមិត្ដណាមួយចង់ចូលរួមប្រកួតផងដែរ។​ បើតាមការអះអាងរបស់ គេហទំព័រ bleacherreport បានបង្ហាញឲ្យដឹងថា​ តម្លៃសំបុត្រចូលទស្សនាអាច​ ធ្លាក់មកត្រឹមតែ ៨០ ដុល្លារ(ទីផ្សារលក់ផ្ទាល់) ប៉ុន្ដែបើទីផ្សារចែកចាយបន្ដអាច ឈានទៅដល់ជាង ៥០០០​ដុល្លារផងដែរ សម្រាប់កន្លែងពិសេស។ ចំពោះតម្លៃនេះ​បើ ប្រៀបធៀមគ្នាជាមួយ ព្រឹត្ដិការណ៍ ប៉ាក់គីអៅ គឺមិនខុសគ្នាឆ្ងាយស្រឡះ ខណៈដែល តម្លៃទាបបំផុត នៃសំបុត្រចូលទស្សនាគឺ ចាប់ពី៥០០០ ដុល្លារ ហើយ​ឡើងទៅដល់ ១២០០០០ ដុល្លារ ។ 

ពេលវេលារ និងទីកន្លែងប្រកួត រវាង Floyd Mayweather នឹង Andre Berto គឺធ្វើឡើងនៅសង្វៀន MGM Grand ក្នុុងទីក្រុង ​Las Vegas ​នៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ត្រូវនឹងពេលវេលានៅ អាស៊ីគឺ ថ្ងៃអាទិត្យ​ ទី ១៣​ ខែកញ្ញា វេលាម៉ោង ៧ៈ០០ ព្រឹក (កម្មវិធីចាប់ផ្ដើម) អាជ្ញាកណ្ដាលក្នុងការប្រកួតគឺ លោក Kenny Bayless។ ចំពោះការតាមដានទស្សនា ប្រិយមិត្ដអាច​ទស្សនាតាមរយៈ ការផ្សាយបន្ដ ផ្ទាល់ជាមួយ ការបង្ហាញខាងក្រោម ៖ 



ដោយ៖ អឿ អ៊ុយ

ប្រភព៖ bleacherreport


Tags: boxing news Manny Pacquiao Floyd Andre Berto