CamNews

តារា 

គង់ វង្សយ៉ាទី តែងខ្លួនស្អាតអស់ទាស់ ក្នុងថ្ងៃខួបកំណើតយប់មិញ បើនារីម្នាក់ទៀតវិញ កាន់តែស្អាត!

ព័ត៌មានកំសាន្ត ៖​ ពិធីការនីរូបស្រស់និងសាច់សខ្ចី កញ្ញា គង់ វង្សយ៉ាទី កាលពីយប់មិញនេះបានប្រារព្ធពិធីខួបកំណើត និងតុបតែងខ្លួនយ៉ាងស្រស់ស្អាតដូចជាព្រះនាងយ៉ាងចឹង ។ 

ដោយយោងតាមការបង្ហោះរបស់ពិធីការនីសាច់ ស ខ្ចីរូបនេះ បានឲ្យដឹងថា រូបនេះបានបង្ហោះរូបថតក្នុងថ្ងៃពិសេសរបស់នាង ឃើញថាមានក្រុមអ្នកគាំទ្រជាច្រើនភ្លូតទឹកភ្លូតដីចូលខមមិន Happy Birthday និងអ្នកខ្លះទៀតសរសើរមិនដាច់ពីមាត់ថា ស្រស់ស្អាតខ្លាំងណាស់ ។

នៅក្នុងនោះផងដែរ យើងក៏សង្កេតឃើញមានវត្តមានរបស់តារាសម្តែងស្រីរូបស្រស់ដែលត្រូវជាមិត្តជិតដិតនឹងគ្នា ឬ អាចនិយាយបានថា Best friend នឹងគ្នា គឺ កញ្ញា ម៉ាក សែនសូនីតា ចូលរួមផងដែរ ពិតជាស្រស់ស្អាតទាំងពីរតែម្តង ៕







ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Kong vongyaty