CamNews

តារា 

អតីតក្រុម U-kiss ឈ្មោះ Dongho ប្រាប់ពីមូលហេតុ ដែលត្រលប់ចូលមកធ្វើជាតារាចម្រៀងវិញ

ព័ត៌មានកំសាន្ត ៖  បុរសសង្ហាដែលជាអតីតតារាចម្រៀងនៅក្នុងក្រុម U-KISS ដែលស្ថិតនៅក្នុងវិស័យ K-pop ដែលមានឈ្មោះថា Dongho បានធ្វើការសម្រេចចិត្តថា គាត់នឹងត្រលប់ចូលមកធ្វើជាតារាចម្រៀងសារជាថ្មីម្តងទៀត ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Koreaboo បានឲ្យដឹងថា វាគឺជាការពិតណាស់ដែល លោក Dongho សម្រេចចិត្តត្រលប់មកធ្វើជាតារាម្តងទៀត ហើយគាត់បាននិយាយថា មូលហេតុដែលគាត់ត្រលប់មកវិញនេះដោយសារក្រុមគ្រួសាររបស់គាត់ ។ 

តារាចម្រៀងរូបនេះបានប្រកាសប្រាប់តាមវិទ្យុនានាថា​ គាត់បានផ្លាស់ប្តូរឆាកជិវិតរបស់គាត់ ក្រោយពីគាត់បានរៀបការ និងពេលដែលចាប់ផ្តើមក្លាយជាប៉ារបស់គេ គាត់កាន់តែយល់ច្បាស់ថា អ្វីទៅគឺជាគ្រួសារដ៏កក់ក្តៅ ។ 

រយៈពេល ២ ទៅ ៣ ឆ្នាំកន្លងផុតទៅ លោក Dongho បានប្រកាសប្រាប់មហាជនអំពីពិធីមង្គលការរបស់លោក ហើយក្រោយមកក៏បានប្រាប់អំពីដំណឹងថា ភរិយាកំពុងតែមានផ្ទៃពោះ ។ លោក Dongho បានក្លាយទៅជាប៉ាម្នាក់ដែលមានវ័យក្មេងជាងគេ ក្នុងចំណោមតារាល្បីទាំងអស់ ពីព្រោះលោកមានអាយុទើបតែ ២២ ឆ្នាំប៉ុណ្ណោះ ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Seoul South korea kpop Dongho U-kiss