CamNews

តារា 

ស្អាតដល់ថ្នាក់នេះហើយ នាង Aff taksaorn នៅតែត្រូវស្វាមី លួចមានស្រីទៀត?

ថៃ ៖ បន្ទាប់ពីរៀបការជាមួយនិង លោក Songkran Taechanarong គឺនាង Aff taksaorn ក៏ទទួលបានកាដូដ៏អស្ចារ្យមួយគឺកូនស្រីដ៏ឆ្លាតវៃ ម្នាក់ ដែលមានឈ្មោះថា Pee Mai ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ បានលេចលឺពាក្យចចាមអារាមថា ប្តីប្រពន្ធមួយគូនេះ បានទំនាស់ជាមួយគ្នា រហូតឈានដល់ការរស់នៅផ្ទះផ្សេងពីគ្នា ដោយសារតែមានជនទី ៣ មកជ្រៀតជ្រែក ។ 

ប្រពន្ធស្របច្បាស់ គឺនាង Aff taksaorn ត្រូវបានអ្នកគាំទ្រកត់សម្គាល់ឃើញថា នាងមិនបានបង្ហោះរូបនៅក្នុងគណនីអុិនស្រ្តាក្រាមជាលក្ខណៈគ្រួសាររីករាយដូចកាលពីមុននោះទេ ។ 


បន្ទាប់ពីនោះ តារាស្រីកើតឆ្នាំ ១៩៨០ រូបនេះ បានសារភាពថា នាងមិនស្វាមីពិតជារស់នៅបែកគ្នាពិតមែន ដោយសារតែនាងតែងតែរស់នៅទីក្រុងបាំងកក បន្ទាប់ពីកូនស្រីរបស់នាងចាប់ផ្តើមចូលរៀន ហើយស្វាមីរបស់នាងគឺរស់នៅ Khao Yai ដូចធម្មតាទេ ។ តារាថៃរូបស្អាតមួយដួងនេះ បន្ថែមទៀតថា នាងនិងលោក Songkran Taechanarong នៅតែជាប្តីប្រពន្ធដូចដើម ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews


Tags: Aff taksaorn Songkran Taechanarong