CamNews

តារា 

ក្រោយរស់នៅបែកគ្នាជាមួយស្វាមីសេដ្ឋីជាង ១ ឆ្នាំ នាង Aff taksaorn នៅតែអះអាងចង់លែងលះ?

ថៃ ៖ ថ្មីៗនេះ នាង Aff Taksaorn បានចូលរួមនៅក្នុងកម្មវិធីមួយដែលមានឈ្មោះថា The Avenger នៅឯ Pororo World ហើយព្រមទាំងបានផ្តល់កិច្ចសម្ភាស៍ជាមួយនិងបញ្ហាគ្រួសាររបស់នាង ដោយលើកឡើងដូចខាងក្រោម ៖ 

"ខ្ញុំកំពុងតែរង់ចាំការលែងលះ ហើយខ្ញុំនឹងមិនផ្លាស់ប្តូរគំនិតនេះឡើយ ម្យ៉ាងវិញទៀតខ្ញុំក៏បានឃើញខមមិននៅលើបណ្តាញសង្គម ដែលពួកគាត់ចង់ឲ្យខ្ញុំត្រលប់ទៅត្រូវគ្នាជាមួយ Songkran Taechanarong វិញ។ អរគុណដែលអោយជាគំនិតល្អៗ ហើយខ្ញុំពិតជារីករាយណាស់ ចំពោះការផ្តល់យោបល់នេះ ព្រោះខ្ញុំដឹងថា ពួកគាត់ចង់ឲ្យខ្ញុំមានសុភមង្គល ប៉ុន្តែអ្វីៗបានចប់អស់ហើយ។ ដូចអ្វីដែលខ្ញុំធ្លាប់លើកឡើងយ៉ាងចឹង ខ្ញុំក៏មិនចង់ឲ្យមានបញ្ហានេះកើតឡើងដែរ បញ្ហានេះបានកើតឡើងជាយូរណាស់មកហើយ ។ អ្វីដែលខ្ញុំត្រូវធ្វើពេលនេះគឺព្យាយាមអោយអស់ពីសម្ថតភាពដើម្បីថែរក្សាកូនស្រីរបស់ខ្ញុំ Nong Pee Mai។ ខ្ញុំមិនចង់ធ្វើជាម្តាយដែលចិញ្ចឹមកូនតែម្នាក់ឯងទេ ប៉ុន្តែខ្ញុំបែរជាបានចិញ្ចឹមនាងតែម្នាក់ឯងអស់រយៈពេលជាង ១ ឆ្នាំកន្លងទៅហើយ។ ខ្ញុំនឹងមើលថែនាង តាំងតែពីនាងចាប់កំណើតរហូតមកទល់ពេលនេះគឺគ្មានអ្វីផ្លាស់ប្តូរឡើយ។ ចំនែកឯ Songkran Taechanarong គាត់នឹងមកលេងកូនស្រីរបស់គាត់ក្នុងមួយសប្តាហ៍ម្តង ដូចធម្មតា" ៕










ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Aff taksaorn Songkran Taechanarong Kwang Sumpaka