CamNews

កីឡាអន្តរជាតិ 

Floyd ទទួលរងការរិះគន់ និងស្ដីបណ្ដោសយ៉ាងចាស់ដៃ ក្រោយសម្រេចចិត្ដជ្រើសរើសគូរប្រកួតចុងក្រោយ

ព័ត៌មានកីឡា៖ ស្ដេចប្រដាល់ជនជាតិអាមេរិក ឈ្មោះថា Floyd Mayweather បានត្រូវទទួលរងការរិះគន់ស្ដី​បណ្ដោសជាខ្លាំងពីសំណាក់ ប្រព័ន្ធផ្សព្វផ្សាយលើពិភពលោក និងអ្នកគាំទ្ររបស់ខ្លួន ក្រោយពីកីឡាករ បានសម្រេចចិត្ដជាផ្លូវការ ជ្រើសរើសដៃគូរប្រកួតចុងក្រោយ គឺកីឡាករ Andre Berto មុនថ្ងៃចូលនិវត្ដ ។ 

Floyd Mayweather កាលពីថ្ងៃអង្គារ៍ម្សិលមិញ បានប្រកាសជាផ្លូវការជ្រើសរើស ដៃគូរប្រកួតជាចុងក្រោយ​ គឺ កីឡាករ Andre Berto ដើម្បីបញ្ចប់មហិច្ឆិតារបស់ខ្លួន បំបែកំណត់ត្រាជោគជ័យ ៤៩ ប្រកួតមិនដែលចាញ់ មុនពេលចូលនិវត្ដ​។ ការជ្រើសរើសរបស់ Floyd យកកីឡាករ Andre Berto ជាគូរប្រកួតចុងក្រោយនេះ គឺទទួលរងការរិះគន់ជាខ្លាំងពីសំណាក់ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រ ពីព្រោះគេយល់ថា Andre Berto គឺជាកីឡាករ ដែលទន់ខ្សោយ មិនសាកសមសត្ថភាពនឹងប្រកួតជាមួយនោះទេ។ ​ហើយសមាសភាព​ដែល​អាច​តស៊ូបាន គឺមានដូចជា Keith Thurman, Amir Khan, Timothy Bradley, Kell Brook, Shawn Porter, Gennady Golovkin រឺក៏ Miguel Cotto និង Saul Canelo Alvarez ដែលអ្នកទាំងនោះទើប​សាក​សម​ជាជម្រើស​ចុងក្រោយប្រាកដមែន។​ ព័ត៌មានកន្លងមក ធ្លាប់បានបង្ហើបម្ដងហើយ ថា ការសម្រេចចិត្ដ​របស់ Floyd ជ្រើស​រើសយក Andre Berto ពិតជារឿងដែលគួរអស់សំណើច ហើយការសម្រេចចិត្ដនេះ គឺគ្មាន​នរណា​ម្នាក់ចាត់​ទុក​ថាជាផ្លូវការនោះទេ។  

Floyd Mayweather ពិតជាមានកីឡាករជាច្រើនដែល ចង់ប្រកួត ជាមួយមិនថាបំពេញលក្ខខណ្ឌយ៉ាង​​ណានោះទេ ក៏ពួកគេយល់ព្រមប្រកួតផងដែរ។ ប៉ុន្ដែសេក្ដីសម្រេច គឺ Floyd បែជាចង់ប្រកួតជាមួយនឹង Andre Berto ទៅវិញ ថ្ងៃប្រកួតទី​១២ ខែកញ្ញាខាងមុខនេះ ក្នុងទីក្រុង Las Vegas។ 

គូរបញ្ជាក់ផងដែរថា Andre Berto ក៏ធ្លាប់មានប្រវត្ដិចូលរួមប្រកួត ក្នុងព្រឹត្ដិការណ៍  World Champion ​ប្រភេទគីឡូធ្ងន់ ចំនួន ៦ ប្រកួតផងដែរ ដោយឈ្នះ ៣ដង និង ចាញ់បីដង ។ 


 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ foxsports

 


Tags: boxing news Andre Berto Floyd