CamNews

តារា 

ដេននី ឆេះដុំ ពេលស្រ្តីម្នាក់ ដៀលចំ ថាជាស្រីខូច ស្រីលក់ខ្លួន

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចេញនូវឈុតស្រើបស្រាល សិចស៊ីទាញចំណាប់អារម្មណ៍មហាជនរួចមក តារាសម្ដែងចាប់ផ្ដើមមានទឹកមាត់លេប ក្នងការងារសិល្បៈកញ្ញា ដេននី ត្រូវបានអ្នកលេងបណ្ដាញសង្គម Facebook បញ្ចេញមតិសំពងរិះគន់ធ្ងន់ៗទៅលើរូបនាង រហូតដល់ថ្នាក់ប្រើពាក្យថា«ជាស្រីខូច ស្រីលក់ខ្លួន» ទៀតផង ។

គ្រាន់តែមានរលករិះគន់យ៉ាងធ្ងន់ ស្ទើរតែមិនអាចទទួលយកបាននេះភ្លាម ស្រីស្រស់សម្បូរសាច់ដើមទ្រូងទ្រលុកទ្រលន់គន់មិនចេះជិនណាយ កញ្ញា ដេននី បានប្រតិកម្មភ្លាមវិញ តបតាមរយៈសារក្នុងបណ្ដាញដ៏ពេញនិយមនេះថា«​មួយជីវិតនេះនាងខ្ញុំ មិនដែលបង្ករជម្លោះ ជាមួយអ្នកណាឡើយ. ប៉ុន្តែថ្ងៃនេះខ្ញុំ សុំនិយាយពីស្រីម្នាក់នេះ ដែលមកដៀល​ខ្ញុំចំៗថាជាស្រីខូច ជាស្រីលក់ខ្លួន នឹងស្លៀកពាក់សិចស៊ី នាំឲ្យខូចប្រពៃណីខ្មែរ។ ​ខ្ញុំក៏ចង់សួរទៅនាងវិញដែរថា នាងស្លៀកពាក់នេះ សុភាពថ្លៃថ្នូរហើយឬ? ខ្ញុំគិតថាមុននឹងនាងនិយាយថា ឲ្យខ្ញុំនាងគួរតែយកកញ្ចក់ឆ្លុះមើលខ្លួនឯងសិនទៅថា នាងជាស្រីខ្មែរដែលគោរពប្រពៃណី ដូចនាងនិយាយ​អត់? នាងនិយាយថានាងឡូយ ព្រោះនាងជាអ្នកនៅអាមេរិក ប៉ុន្តែសម្រាប់ខ្ញុំវាគ្មានអីអស្ចារ្យនោះទេ បើនាងកើត​មកមានហើយ នៅស្រុកគេនោះ ដោយមិនចាំបាច់ធ្វើការអីនោះ ទើបវាឡូយ ប៉ុន្តែបើនៅស្រុកគេធ្វើការដូចគ្នានោះ វាគ្មានអីអស្ចារ្យនោះទេ.។ សង្ឃឹមថានាងនឹងបានឃើញ នូវការឆ្លើយតបរបស់ខ្ញុំ ព្រោះខ្ញុំមិនចេះជេរដូចនាងទេ ខ្ញុំចូលចិត្តប្រើភាសាមនុស្សព្រោះនិយាយងាយយល់​» ។

តាមរយៈសារបញ្ជាក់ខាងលើ ត្រូវបានគេសន្និដ្ឋានបានថា ស្រីម្នាក់ដែលបានជេរប្រទេចនាងកប់ៗមាន រហូតដល់ថ្នាក់ហ៊ានថា ជាស្រីលក់ខ្លួន ស្រីខូន នោះ ជាអនិកជនខ្មែររបស់នៅក្រៅប្រទេស ហើយក៏មិនមែនជាអ្នកសិល្បៈដូចជារូបនាងដែរ ។ ប៉ុន្តែក្នុងន័យនៃសារនេះ​ បញ្ជាក់ថា ដេននី ចង់ឲ្យស្រីម្នាក់នោះ ត្រូវពិនិត្យមើលខ្លួនឯង ឲ្យបានហ្មត់ចត់សិន មុននឹងធ្វើការវាយប្រហាររិះគន់ដល់រូបនាង ព្រោះនារីខ្មែរដែលបានទៅរស់នៅទឹកដៃក្រៅប្រទេស គួរតែរក្សាតម្លៃរបស់ ខ្លួនឲ្យបានល្អ មិនមែនរិះគន់គេ តែខ្លួនឯងលាងមិនទាន់ជ្រះនោះទេ ៕

- អាន ៖ ពូកែរិះគន់ពេក..! ដេននី បង្ហោះរូបអាក្រាត សល់តែអាវទ្រនាប់ និង​ខោលីអូវិញម្តងមើល៍..!

- អាន ៖ ដេននី ៖«ខ្ញុំស្រលាញ់ ភាពសិចស៊ី ហើយក៏មិនខ្វល់ នឹងអ្នករិះគន់..! »


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Denny Star news local news