CamNews

ព័ត៌មានអន្តរជាតិ 

ទៀតហើយ !!! យន្តហោះ អាមេរិក បើកធ្លាក់ ប្រលាយ ផ្ទុះសាយភាយ រូបភាពគ្រោះថ្នាក់ ពេញសង្គម អនឡាញ

ព័ត៌មានអន្តរជាតិ ៖ យន្តហោះ ក្រុមហ៊ុន​​  អាកាសចរណ៍  Southwest Airlines បាន ជួបគ្រោះឧបទ្ទេវ ហេតុធ្លាក់ចុះបុកទៅនឹងដីផ្ទាលតែម្តង អំឡុងពេលដែលចុះចត នៅ   ឯ អាកាសយានដ្ឋាន អន្តរជាតិ Nashville International Airport នារដ្ឋ Tennessee សហរដ្ឋអាមេរិក  នេះ  បើយោងតាមសេចក្តីរាយ ការណ៍ពីភ្នាក់ងារសារព័ត៌មានក្នុងស្រុក សហរដ្ឋអាមេរិក ។


ជាការពិត សារព័ត៌មានក្នុងស្រុក CBS 12 ធ្វើសេចក្តីរាយការណ៍ អោយដឹងថា យន្តហោះក្រុមហ៊ុនអា កាសចរណ៍ខាងលើបានជួបគ្រោះឧបទ្ទេវហេតុធ្លាក់ចុះបុកទៅនឹងដីរួចបើករអិលធ្លាក់ប្រលាយតែម្តង

នាយកដ្ឋានពន្លត់អគ្គីភ័យ Nashville អះអាងអោយដឹងថា ហោចណាស់ ជនរងគ្រោះ ៨  នាក់​បានរង របួសធ្ងន់ស្រាល និងបានបញ្ជូនទៅកាន់ មន្ទីរពេទ្យក្នុងស្រុក ដើម្បីធ្វើការសង្គ្រោះបន្ទាន់  ជាសំណាង ពុំមាននរណាម្នាក់ ជួបគ្រោះអកុសល ស្លាប់បាត់បង់ជីវិតនោះទេ ។ មន្រ្តីក្នុងស្រុក លើក  ឡើងអោយ ដឹងថា រថយន្តសង្គ្រោះបន្ទាន់ ៣ គ្រឿង ត្រូវបានដាក់ពង្រាយនៅកន្លែងកើតហេតុ ។  ពុំទាន់ដឹងជាក់ ​ច្បាស់នៅឡើយទេ ថាតើ មូលហេតុអ្វីបានជាយន្តហោះខាងលើជួបគ្រោះ  អកុសល កម្រយ៉ាងដូច្នេះ ពោលមន្រ្តីពាក់ព័ន្ធកំពុងតែបើកការស៊ើបអង្កេតនៅឡើយ។ គួរបញ្ជាក់ ហេតុការណ៍ គ្រោះថ្នាក់លើក នេះបានកើតរាត្រីថ្ងៃអង្គារ ម្សិលមិញនេះផ្ទាល់តែម្តង៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news Unt news Malaysia Plane crash MH17 MH370 MH198 Ebola Obama US