CamNews

តារា 

ថន លក្ខិណា លេចមុខ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ហង្សមាស

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនីស្រីវ័យ២៤ឆ្នាំ កញ្ញា ថន លក្ខិណា ក្នុងរយៈពេលចុងឆ្នាំ ២០១៣ រហូតឈានចូលមក ដល់ដើមឆ្នាំ២០១៤ ត្រូវបានគេមើលឃើញថា នាង ជាតារាស្រីរបស់ ខ្មែរ មួយដួង កំពុងតែឆក់ទាញ បាននូវប្រជាប្រិភាព និង ការគាំទ្រ ពីសំណាក់មហាជន គ្រប់ស្រ ទាប់វណ្ណៈ។

ចំពោះភាពជោគជ័យ ក្នុងអាជីពជាពិធីការិនី និងតារាសម្តែងនេះ ទើបធ្វើឲ្យតារាស្រី កញ្ញា ថន លក្ខិណា កំពុងតែមាន ឱកាសកាន់តែច្រើន ក្នុងការច្បាមយកទីផ្សារសិល្បៈ ដែលអាចរកចំណូល បានខ្ពស់ ពីការសម្តែង និងធ្វើជាពិធីការិនីនៅ តាមបណ្តាកម្មវិធីមួយចំនួន របស់ប៉ុស្តិ៍ទូរទស្សន៍ ក៏ដូចជាការចេញទៅ តាមខេត្តនានាទៀតផង។ ទន្ទឹមនឹងគ្នានេះ នាអំឡុងចុងឆ្នាំ ២០១៣ រហូត ឈានដល់ ដើមឆ្នាំ២០១៤ នាងបាននឹងកំពុង បង្ហាញវត្តមានជាច្រើន តាមរយៈការសម្តែង និង ធ្វើពិធីការិនី នៅតាមបណ្តាស្ថានីយន៍ទូរស្សន៍ ក៏ដូចជាក្នុងកម្មវិធីផ្សេងៗ ទាំងនៅក្នុងទីក្រុងភ្នំពេញ និង តាមបណ្តាខេត្តឆ្ងាយៗ ។

ផ្តល់បទសម្ភាសន៍ឲ្យគេហទំព័រ LookingTODAY នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤នេះ កញ្ញា ថន ល ក្ខិណា បាននិយាយទាំង អារម្មណ៍សប្បាយថា ចាប់តាំងពីចុងឆ្នាំ២០១៣មក គឺការងារសិល្បៈ របស់នាង មានការមមារញឹកយ៉ាងច្រើន ។ មិនតែប៉ុណ្ណោះ នាងក៏មានឱកាសថ្មីមួយទៀត គឺ ធ្វើជាពិធីការិនី នៅក្នុងកម្មវិធីប្រគំតន្រ្តី តាមបណ្តាខេត្ត របស់ខារ៉ាបាវ ដែលមានការផ្សាយផ្ទាល់ លើកញ្ចក់ទូរទ្សន៍ប៉ុស្តិ៍ ហង្សមាស។ ចំណុចនេះហើយ បានធ្វើឲ្យមហាជន សម្ដែងការសង្ស័យថា ថន លក្ខិណា អាចចាកចេញពី CTN ចូលទៅកាន់ស្ថានីទូរទស្សន៍ ហង្សមាស ។

ពិធីការិនីប្រចាំ CTN ប៉ុន្តែឆ្លៀតពេលលេចមុខ នៅហង្សមាស កញ្ញា ថន លក្ខិណា បាននិយាយ ទៀតថា រាល់ថ្ងៃនេះ ក្រៅពីការ ម មាញឹក ធ្វើជាពិធីការិនី នាងក៏រវល់ច្រើន ជាមួយនឹងការតួ សម្តែងកាយវិកាឈុតខារ៉ាអូខេ និង ការសម្តែងខ្សែរឿងភាគតាមបណ្តាផលិតកម្មតូចធំក្នុងស្រុក។ ពិសេសជាងនេះ ទៅទៀត បច្ចុប្បន្ន នាងកំពុងតែគ្រងតំណែងជាតួឯក ក្នុងខ្សែរឿងភាគ របស់ ផលិតកម្ម មហាហង្ស។

និយាយតាមទូរស័ព្ទ ដោយពាក្យសម្តីផ្អែម កញ្ញា ថន លក្ខិណា បាននិយាយថា "ចាប់ពីដើម ឆ្នាំ ២០១៣ ចូលមកដល់ដើមឆ្នាំ ២០១៤នេះខ្ញុំហាក់មានយឺអ៊ុនឡើងជាងមុន ព្រោះឥឡូវនេះសិល្បៈ គឺមានការរវល់ច្រើន។ ម្យ៉ាងទៀត ពេលនេះក៏បានធ្វើជាពិធីការិនី ឱ្យកម្មវិធីខារ៉ាបាវ ដែលត្រូវផ្សាយ ផ្ទាល់នៅ ទូរទស្សន៍ហង្សមាស ប៉ុន្តែមិនមានន័យថា ខ្ញុំចូលទៅធ្វើការនៅហង្សមាសទេ ..!" ។

ក្នុងអាជីពជាអ្នកសិល្បៈ មួយរយៈពេលនេះ គេសង្កេតឃើញថា កញ្ញា ថន លក្ខិណា កំពុងសាង កេរ្តិ៍ឈ្មោះល្បី តាមរយៈការបង្ហាញសមត្ថភាព នៃការសម្តែង និងធ្វើជាពិធីការិនី បូករួមនឹងបទ ពិសោធន៍សិល្បៈ ដែលនាងមានជាយូរឆ្នាំមកនោះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Thorn Leakhena Entertainment Khmer Super Star MC TV Actress