CamNews

ភាពយន្ត 

រឿងចុងឆ្នាំរបស់ផលិតកម្ម Disney​ “Mary Poppins Returns” កំពុងមានចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ

កំសាន្ត ៖ ជាចំណងដៃចុងក្រោយផលិតកម្មយក្ស Disney ក៏បាននាំរឿងថ្មីមួយទៀតដែលមានចំណងជើងថា​ “Mary Poppins Returns” មកជូនអ្នកគាំទ្ររបស់ពួកគេដែរ។ រឿងដែលពោរពេញទៅដោយភាពសប្បាយរីករាយក៏លាយលំជាមួយនឹងការខកបំណងក្នុងជីវិតរបស់តួអង្គនៅក្នុងរឿងនោះ ផលិតកម្មមួយនេះក៏មិនដែលភ្លេចនាំអ្នកទស្សនាទៅកាន់ពិភពដ៏អស្ចារ្យរួមទាំងបទចម្រៀងពិរោះៗផងដែរ។

ខណៈពេលសាច់រឿងនៃខ្សែភាពយន្ត "Mary Poppins Returns" គឺឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ដែលកើតឡើងនាពេល 20 ឆ្នាំក្រោយខ្សែភាពយន្តដំបូង "Mary Poppins" ដែលផលិតនៅឆ្នាំ 1964 ហើយរឿងទាំង 2 នេះគឺមានភាពខុសគ្នាដល់ទៅ 54 ឆ្នាំ! លើកនេះ Emily Blunt ជាអ្នកដើរតួអង្គមើលថែទាំក្មេងៗ ជំនួសតារាសម្តែង Julie Andrews។


ខ្សែភាពយន្ដកាលពីទសវត្សរ៍ទី 30 នៅឯទីក្រុងឡុងដ៍នេះ តួអង្គ Michael និង Jane Banks បានធំពេញរូបពេញរាង ប៉ុន្ដែ Mary Poppins ក៏បានវិលត្រលប់ចូលមកកាន់ជីវិតរបស់ពួកគេម្តងទៀតក្រោយពីសោកនាដកម្មមួយកើតឡើងលើគ្រួសាររបស់ Banks។ កុំភ្លេចមកទស្សនារឿងនេះនៅក្នុងរោងភាពយន្តជាមួយនឹងគ្រួសារឬមនុស្សជាទីស្រលាញ់ អ្នកនឹងដឹងថា Mary Poppins បាននាំសេចក្ដីរីករាយអ្វីខ្លះមកឲ្យជីវិតរបស់ពួកគេដែលធ្វើឲ្យពួកគេមានទឹកមុខពោរពេញដោយស្នាមញញឹមម្ដងទៀត។

ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article