CamNews

តារា 

មង្គលការរបស់តារាល្បីទាំងពីរដួងនេះ នឹងគ្មានវត្តមានរបស់...

កំសាន្ត ៖ មិត្តៗអ្នកនិយមគាំទ្រតារាសម្តែងកូរ៉េ ប្រហែលជាបានស្គាល់ Song Joong Ki និង Song Hye Kyo ហើយ ។ ជាងនេះទៅទៀត ពួកគេក៏ប្រហែលជាបានដឹងដែរថា គូស្នេហ៍មួយគូនេះ នឹងចាប់ដៃគ្នាចូលរោងនៅថ្ងៃនេះតែម្តង ។ 

យោងតាមប្រភពផ្លូវការរបស់ប្រទេសកូរ៉េបានឲ្យដឹងថា Song Joong Ki និង Song Hye Kyo នឹងរៀបការនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ក្នុងសណ្ឋាគារ​ល្បីឈ្មោះមួយ គឺ Shilla Hotel ។ 

ប្រភពដដែលបន្តទៀតថា សម្រាប់ភ្ញៀវដែលចូលរួមនៅក្នុងកម្មវិធីរបស់ប្តីប្រពន្ធល្បីឈ្មោះមួយគូនោះគឺមានប្រហែលជា ៣០០ នាក់ប៉ុណ្ណោះ ។ នេះបើសរុបភ្ញៀវទាំងខាងប្រុសនិងខាងស្រី ។ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលជាងនេះគឺ មង្គលការរបស់តារាល្បីទាំងពីរដួងនេះ នឹងគ្មានវត្តមានរបស់អ្នកកាសែតចួលរួមឡើយ ពោលគឺរៀបការជាលក្ខណៈឯកជន ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo


Tags: Song Joong Ki​ Song Hye Kyo Seoul South Korea Kpop