CamNews

តារា 

ដើមឆ្នាំ ២០១៣ តារាកូរ៉េ Rain និង Kim Tae Hee សារភាពថា កំពុងតែមានស្នេហា

កាលពីថ្ងៃទី ៣១ កន្លងមកនេះគេហទំព័រ Dispatch បានចុះផ្សាយពីបញ្ហារឿងហេតុដែលតារាចម្រៀង
Kpop ជើងចាស់ Rain បានលួចលាក់មានស្នេហាជាមួយនិងតារាសម្ដែងស្រីនាង Kim Tae Hee ដែល
គេមានទាំងភស្តុតាងជារូបថតពីក្រុម Paparazzi និងព័ត៌មានថាអ្នកទាំង ២ បានស្រលាញ់គ្នាមកជាង
៣ ខែមកហើយ។

តែក្នុងដើមឆ្នាំ ២០១៣ នេះបើកឆាកនាថ្ងៃទី ១ ផ្ទាល់តែម្ដង Rain និង Kim Tae Hee បានចេញមុខជា
សាធារណៈដើម្បីប្រកាសដំណឹងល្អថាពួកគេគឺពិតជាកំពុងតែមានស្នេហាពិតមែន។ វាបានក្លាយជា
រឿងមួយដែលល្អសម្រាប់ដើមឆ្នាំ ២០១៣ នេះ។

អ្នកនាំពាក្យរបស់ Kim Tae Hee បានប្រាប់ឱ្យដឹងថាពួកគេទាំង ២ បានចាប់ផ្ដើមស្គាល់គ្នាតាំងពីខែ
ឧសភា ឆ្នាំទៅមិញមកម្ល៉េះក្នុងកម្មវិធីផ្សព្វផ្សាយភាពយន្តមួយហើយមកដល់ពេលនេះពួកគេបានរាប់
អានគ្នាជាគូស្នេហាមកជាង ១ ខែមកហើយ។ ដំណឹងនេះត្រូវបានបែកធ្លាយដោយសារគេហទំព័រប្រ
មាញ់តារារបស់កូរ៉េ Dispatch ហើយដោយសារមិនចង់លាក់តទៅទៀតនោះ ទើបគេសម្រេចចិត្តថា
ប្រកាសជាទូទៅតែម្ដង។

ដោយសារតែ Rain កំពុងតែនៅក្នុងជួរទ័ពនៅឡើយទើបបានជាគេមិនទាន់ចង់ប្រកាសភ្លាមៗតែហេតុ
តែរឿងនេះបានបែកធ្លាយទៅហើយគេក៏សម្រេចចិត្តថាប្រកាសតែម្ដងទៅ។ ក្នុងនោះនាខែមិនាឆ្នាំនេះ
នាង Kim Tae Hee និងមានខ្សែភាពយន្តភាគថ្មីមួយត្រូវបញ្ចាំងផងដែរខណៈតារាចម្រៀង Rain នឹង
ត្រូវបានផុតពីកងទ័ពនាខែកក្កដា ហើយគេមានគំរោងក្នុងការចូលរួមសិល្បះវិញដើម្បីលើកកំពស់វិស័យ
Kpop ក្រោយពេលដែលតារាជើងចាស់ភាគច្រើនបានចូលធ្វើទាហានអស់ Kpop បុរសត្រូវបានគេចាត់
ទុកថាហាក់ដូចជាមានការផ្លាស់ប្ដូរជាខ្លាំងជាពិសេសគឺប្រុសៗហាក់ដូចជាមិនតំណាងឱ្យប្រុសៗនោះ
ទេ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Dispatch 


Tags: rain star kpop