CamNews

កីឡាអន្តរជាតិ 

Floyd ខឹងក្រោធនឹងពាក្យសម្ដី Ronda ដៀលខ្លួនថាជាអក្ខរជន និងមេអួត ហើយរកប្រាក់ចូលបានតិចជាង កញ្ញា ២-៣ ដង

ព័ត៌មានកីឡា៖ Floyd Mayweather ដែលជាកីឡាករប្រដាល់ស្បែកខ្មៅ មុខឌឺជនជាតិ​អាមេរិក ហើយល្បី​ថាប្រកួត ៤៨ ដងមិនដែលចាញ់ទាល់​តែ​សោះ បានប្រតិកម្មនឹងពាក្យសម្ដីរបស់គូរសត្រូវពាក្យសម្ដីចាស់គឺ កញ្ញា Ronda Rousey ក្រោយពីកញ្ញាបានអះអាងថា កញ្ញាគឺអាចរកបានប្រាក់ចំណួលច្រើនជាង ខ្លួនដលទៅ ២-៣ ដងឯណោះ ។ 

យោងតាមការចុះផ្សាយរបស់ ទស្សនាវដ្ដី tmz បានបង្ហាញឲ្យដឹងថា ​នេះជាលើកទី១ ហើយដែល ឃើញ ​Floyd ខឹងហើយ ហ៊ានអះអាងលើកយកនូវ តំណែងកំពូលកេរ្ដិ៍ឈ្មោះរបស់ខ្លួនក្នុង បញ្ជី Forbes ដែលបង្ហាញពីកំពូលអ្នកកីឡាដែលអាចរកបានប្រាក់ចំណូលច្រើនជាងគេប្រចាំឆ្នាំ។ ជាការពិតណាស់ថា Floyd បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងបញ្ជី Forbes ដែលអាចរកប្រាក់ចំណូលបានច្រើនជាងគេប្រចាំឆ្នាំ ហើយ​ទន្ទឹមនឹងការអះអាងនេះ Floyd បានចង្អុលបង្ហាញឲ្យ​ Ronda Rousey បានដឹងថាគាត់គឺ ជាប់ចំណាត់ថ្នាក់​លេខ១ គឺមិនមែន Ronda Rousey នោះទេ។ Floyd បានថ្លែងបន្ដទៀតថា  Ronda Rousey មិនដែលឈរ​លើ​តំណែងលេខ១ របស់គាត់នោះដែរ ។

មិនត្រឹមតែរឿងមួយនេះ​ទេ ដែលធ្វើផ្ទុះភ្លើងកំហឹងរបស់ Floyd គឺនៅមានពាក្យសម្ដីប៉ុន្មានម៉ាត់របស់ ​Ronda ​Rousey ទៀត ដែលនិយាយថា Floyd គឺជាមនុស្សអួត និង ជាអក្ខរជន ទៀតផង គឺត្រង់ចំនុចដែល​កញ្ញានិយាយថាឲ្យ Floyd ថា " មុនពេលផ្ញើរសារមកខ្ញុំគួរតែរៀន អាន និងសរសេរ បានល្អ​សិនទៅ ចាំផ្ញើរសាមក" ពាក្យសម្ដីប៉ុន្មានម៉ាត់នេះ បានធ្វើឲ្យ Floyd យល់ថា Ronda Rousey កំពុងមើល ខ្លួនថាជា អក្ខរជន ។ 

អាន៖ Ronda Rousey អះអាងថា អាចរកលុយបាន ច្រើនជាង Floyd ពីរ ទៅ បី ដង

ដោយ៖ អឿ អ៊ុយ


Tags: boxing news Ronda Rousey Floyd