CamNews

បច្ចេកវិទ្យា 

Samsung អញ្ជើញសាធារណៈជនទំាងអស់ចូលរួមកម្មវិធីសម្ពោធ Galaxy S6 និង S6 edge ជាផ្លូវការថ្ងៃទី 20 មេសា

ព័ត៌មានបច្ចេកវិទ្យា ៖ នៅថ្ងៃទី ១២ មេសា មុនចូលឆ្នាំខ្មែរ យើងឃើញ មានមនុស្សជាច្រើនផ្អើល ទិញ​​ កំពូល​ទូរស័ព្ទដៃ Samsung Galaxy S6 និង S6 edge នៅ    ផ្សារទំនើប សូរិយា ដែលក្រុមហ៊ុន Sam - sung បានប្រកាសលក់ទូរស័ព្ទទាំងពីរម៉ូដែលនេះតែប៉ុន្មានម៉ោងតែប៉ុណ្ណោះ​ ដែលជាការលក់មុនពេល កំណត់ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃ  ណីជាតិ។ យ៉ាងណាក៏ដោយ បន្ទាប់ពីការរង់ ចាំ ជា យូរ ដើម្បីស្វាគមន៍វត្តមាន Samsung Galaxy S6    ក្នុងប្រទេសកម្ពុជា ទីបញ្ចប់ ទីកន្លែង និងកាល បរិច្ឆេទសម្ពោធជាផ្លូវការត្រូវបានកំណត់ឡើងនៅថ្ងៃទី 20 ខែមេសា ឆ្នាំ 2015 នៅហាងលក់ទូរស័ព្ទដៃ អប្សរា សាខា ផាកវ៉េ ចាប់ពីម៉ោង 9 ព្រឹក ដល់ម៉ោង 11 ព្រឹក។


ក្រុមហ៊ុន Samsung បានប្រកាសអញ្ជើញសាធារណៈជន   ចូលរួមដើម្បី ជាសាក្សី និងទទួលយកបទ ពិសោធន៍ដ៏រំភើប  អស្ចារ្យនៃ   ពិធី សម្ពោធជាផ្លូវការកំពូលទូរស័ព្ទដៃដ៏អស្ចារ្យនេះ ក្នុងប្រទេសកម្ពុជា យើង នៅក្នុងព្រឹត្តិការណ៍ដែលនឹងរៀបចំឡើងនេះដែរ អ្នកច្បាស់ជានឹង ទទួលបាន នូវបទពិសោធន៍ ថ្មីពីទូរស័ព្ទទំនើបចុងក្រោយរបស់ Samsung Galaxy ស៊េរី S ហើយប្រាកដជានឹងធ្វើឱ្យអ្នករំភើបប្លែក អារម្មណ៍ ជាមួយនឹងបច្ចេកវិជ្ជាអេក្រង់កោង Samsung Galaxy S6 edge ដែលពិភពលោកបានទទួល ស្គាល់ និងស្ញប់ស្ញែងកោតសរសើរ លើ ស្នាដៃ នៃគំនិត  ច្នៃប្រឌិតរួមបញ្ចូល  ជា មួយ នឹងវត្ថុធាតុដើម ល្អឥតខ្ចោះ ដោយត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងជំរុញឱ្យ Samsung Galaxy S6 និង S6 edge បានក្លាយជាប្រធានបទពេញនិយមបំផុតនៅក្នុងសារព័ត៌មានពាសពេញពិភពលោកផងដែរ។

អ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះគឺ អ្នកដែលចូលរួមក្នុងពិធីសម្ពោធទាំងអស់ នឹងទទួលបាន ការ ចាប់ ឆ្នោតយករង្វាន់សម្រាប់ការបញ្ចុះតម្លៃរហូតដល់ទៅ 50 ភាគរយ ដែលផ្តល់ជូនក្នុងរយៈពេល 60 នាទី ចំនួន 1 រង្វាន់ និង 4 រង្វាន់ជាទឹកប្រាក់ 50 ដុល្លារភ្លាមៗ រាល់ការជាវ  ទូរស័ព្ទម៉ូដែល ណាមួយ ក៏ បាន និងរង្វាន់ជាច្រើនទៀត។ បន្ថែមពីលើនេះ លោកអ្នក    នឹងរីករាយជាមួយកម្មវិធីកម្សាន្ត ជាច្រើន ទៀត ក្នុងកម្មវិធីសម្ពោធនេះ។ យើងខ្ញុំនឹងរង់ចាំវត្តមានរបស់អ្នកនៅទីនោះ!


អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភព លោក ផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី  និង  របកគំហើញ  ឥត ឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់ តែ ប្រសើរ​ឡើង​នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រ   ផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីន  ថតចម្លង  ប្រព័ន្ធ  LTE ឧបករណ៍វេជ្ជសាស្ត្រ  ឧបករណ៍  ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ  LED  ។ យើង មានបុគ្គលិកចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com


Tags: Samsung Galaxy Tab Samsung Tablet Cambodia Smartphone Hightech S6 edge