CamNews

ព័ត៌មានអន្តរជាតិ 

Jack Ma មហាសេដ្ឋីមានបំផុត នៅទឹកដី កូននាគអាស៊ី ៖ ខ្ញុំឈឺចាប់ខ្លាំង នៅពេលក្លាយជាសេដ្ឋី (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ "ពុំមែនជាការងាយស្រួល ក្នុងការក្លាយខ្លួនជាមហាសេដ្ឋីពិភពលោកនោះទេ"​ ដោយ ឡែក លោក Jack Ma ខណៈជាបេក្ខភាព មហាសេដ្ឋីមួយរូបរបស់ពិភពលោក ក៏ដូចជា មហាសេដ្ឋី មាន បំផុត    ប្រចាំ  ប្រទេសចិននោះ លោកបែរជាលើក ឡើងអោយដឹងថា ៖ ការក្លាយខ្លួន ជាបេក្ខភាព មហា សេដ្ឋី វាពិតជាធ្វើអោយខ្ញុំបាទ មិនសប្បាយចិត្តជាខ្លាំង ។


ជាស្ថាបនិក ក៏ដូចជា ជានាយកប្រតិបត្តិ  ក្រុមហ៊ុនអនឡាញធំបំផុតនៅក្នុងប្រទេសចិន Alibaba លោក Jack Ma គឺជាមហា សេដ្ឋីមានបំផុតនៅក្នុងប្រទេស មហាអំណាចសេដ្ឋកិច្ច  តំបន់អាស៊ីមួយនេះ ខណៈ លោកបានហៅប្រជាប្រិយភាព របស់លោក  ក៏ដូចជា ភាពមាន បានរបស់លោក ញ៉ាំងអោយលោក មិន មានការសប្បាយចិត្ត ភាពពេញចិត្តនោះទេ ពោល លុយកាន់តែច្រើន មានសម្ពាធកាន់តែច្រើនឡើងនៅ ក្នុងកិច្ចសម្ភាសន៍ ជាមួយនឹងទូរទស្សន៍ CNBC កាលពីថ្ងៃអង្គារ កន្លងទៅ នេះ ។


"វាគឺជារឿងមិនសប្បាយចិត្តមួយនៅពេលដែលដឹងឮថាអ្នកទាំងអស់គ្នា នៅជុំវិញខ្លួនអ្នក ចោមរោមអ្នក ក៏ព្រោះតែលុយ បន្ទាប់ពីគេបានដឹងថា អ្នកគឺជាមហាសេដ្ឋីមានបំផុត  " ខណៈមានការលើក ឡើងទន្ទឹម នឹងគ្នា ថាក្លាយជា អ្នកមាន    គឺ ជា ប្រការប្រសើរ ក្នុងនោះ លោក Jack Ma បន្តថា លុយក៏ជាប្រភព នៃ បញ្ហា ដូចគ្នាដែរ ។ 


ជាការពិត លោក Jack Ma   ចង់  អោយអ្នករាល់គ្នា សម្លឹងមើលឃើញរូបគាត់ ជាជាងគណនីធនាគារ តួ យ៉ាង ៖ ខ្ញុំចង់អោយអ្នករាល់គ្នា សម្លឹងឃើញខ្ញុំបាទ ភាពជាសហគ្រិន ដែលទទួលបានការកោតសរសើរ និងគោរពពីការធ្វើអាជីវកម្ម ។ បុរសម្នាក់នេះ​ គាត់ពិតជាមានភាព សប្បាយរីករាយ ជាមួយនឹងខ្លួនគាត់ ហើយខ្ញុំបាទផ្ទាល់ ចង់ក្លាយជាខ្លួនឯង "People look at you differently.   I want them to see this is an entrepreneur, this is a guy who is having fun with himself and I want to be myself." ។

ក្រោយ​​បាន​​ចុះ​បញ្ជី​​​និង​បាន​បោះផ្សាយ​​​ មូលបត្រ​កម្មសិទ្ធិ​ (IPO) ​ជា​សាធារណ ​នៅ​ទីផ្សារ​ភាគហ៊ុន​ New York កាល​ចុងខែ​កញ្ញា កន្លងទៅនេះ លោក Ma បើយោងតាមការស្រារជ្រាវរបស់សហគ្រាស Wealth-X អោយដឹងថា លោកមានទ្រព្យសកម្មប្រមាណ ២៥,៤ ពាន់លានដុល្លារ ។ 

នៅពេលដែលអ្នកមានលុយច្រើនសន្ធឹកសន្ទាប់ ទំនុក ចិត្ត  អ្នករាល់គ្នា  មកលើអ្នកគឺសំខាន់បំផុត តាម រយៈមើលរបបគំហើញស្តីពី របៀបចំណាយលុយ ធ្វើយ៉ាងណាអោយមានប្រសិទ្ធភាពជាជាងរដ្ឋាភិបាល ឬក៏ បេក្ខភាព មហាសេដ្ឋីដទៃទៀត ។ នេះគឺជាបញ្ហាប្រឈមដ៏ធំ ។


CNBC រាយការណ៍អោយដឹងថា អំឡុងខែនេះ សម្ពាធកាន់តែច្រើនឡើង ចំពោះលោក Maបានធ្វើអោយ គាត់មិនសប្បាយចិត្តជាខ្លាំង "ខ្ញុំព្យាយាមធ្វើអោយខ្លួនឯង   សប្បាយ ចិត្ត ពីព្រោះតែខ្ញុំបានដឹងថា កាល ណាខ្ញុំមិនសប្បាយចិត្ត បរិយាកាស ជុំវិញខ្លួនខ្ញុំ   មិន សប្បាយចិត្ត ដូចគ្នាដែរ តួយ៉ាង ក្រុមការងារខ្ញុំមិន សប្បាយចិត្ត ម្ចាស់ភាគហ៊ុនខ្ញុំ     មិន សប្បាយចិត្ត ហើយអតិថិជនខ្ញុំ មិនសប្បាយចិត្តដូចគ្នា ជាដើម ។ប្រការនេះ ប្រៀបបានទៅ   នឹង ការលើកឡើង កាលពីអតីតកន្លងទៅ "លុយមិនប្រាកដថា ទិញអ្វីៗបាន គ្រប់យ៉ាងនោះទេ តួយ៉ាង ទិញ សុភមង្គលជាដើម " ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Jack Ma Alibaba