CamNews

ភាពយន្ត 

K-Drama ថ្មីៗទាំង​ ៦​ រឿង ដែលសម្តែង​ដោយ​តារា K-Pop ក្នុង​ដើម​ឆ្នាំ​នេះ

1. Radio Romance​

រឿង​នេះ​និយាយ​ពី​អ្នក​សរសេរ​កម្មវិធី​វិទ្យុ​ម្នាក់​ឈ្មោះ Song Geu Rim​ ដែល​សម្តែង​ដោយ​តារា Kim So Hyun។ កម្មវិធី​វិទ្យុ​​ដែល Song Geu Rim កំពុង​ធ្វើ​ការ កំពុង​ជួប​ការលំបាក ហើយ​ជិត​បិទចោល ដូច្នោះ​ហើយ​នាង​ក៏ ស្វែង​រក​ជំនួយ​​ពី​តារា​ល្បី លោក Ji Soo Ho ដែល​សម្តែង​ដោយ​តារា Yoon Doojoon។ រឿង​ភាគ​នេះ​បាន​ចាក់​ផ្សាយ​ កាល​ពី​ថ្ងៃ​ទី​ ២៩ ខែ​មករា ឆ្នាំ ២០១៨ មក​ម្ល៉េះ។​

2. Suits

រឿង​ភាគ​នេះគឺ​និយាយ​ពី​តួ Choi Kyung-Seo (Jang Dong-Gun) ​ ដែលជា​មេធាវី​ដ៏​មាន​ប្រជាប្រិយ​ភាព​ម្នាក់។​ ហើយ​គាត់​បាន​រើស​យក Go Yeon-Woo (Park Hyung Sik) មក​ធ្វើ​ការ​ជា​មេធាវី​ថ្មី​ថ្មោង​ ក្នុង​ក្រុមហ៊ុន​របស់​គាត់។​ សមត្ថភាព​ពិសេស​របស់​ Go Yeon-Woo គឺ​ការ​ចង​ចាំ​យ៉ាង​លម្អិត​របស់​គេ។​ រឿង​នេះ​គ្រោង​នឹង​ចាក់​ផ្សាយ​ ក្នុង​ដើម​ឆ្នាំ ២០១៨ នេះ​ផង​ដែរ។


3. Four Sons

រឿង​នេះ​និយាយ​ពី អ្នក​ស៊ើបអង្កេត​នារី ដែល​បាន​ជួប​ប្អូន​ប្រុស​ ៤ នាក់​ របស់​សង្សារ​ចាស់​នាង។ Nana នឹង​សម្តែង​ជា​តួ Yeo Rin អ្នក​ស៊ើបអង្កេត​នារី។ អ្នក​ស៊ើបអង្កេត​វ័យ​ក្មេង​នេះ បាន​សម្រេច​ចិត្ត​ក្នុង​ការ​ស្វែង​រក​ពី​មូល​ហេតុ​នៃ​ការ​ស្លាប់​របស់​សង្សារ​ចាស់​នាង ហើយ​បាន​ធ្លាក់​ខ្លួន​ក្នុង​ស្ថាន​ភាព​មិន​បាន​ព្រៀង​ទុក​។  លោក Ren នឹង​សម្តែង​ជា​តួ Yeo Hoon ដែល​ជា​ប្អូនប្រុស​ដ៏​គួរ​ឲ្យ​ស្រលាញ់​របស់ Yeo Rin តែ​គាត់​មាន​អាថ៌កំបាំង​ផ្ទាល់​ខ្លួ​ន​មួយ។


4. Miss Hammurabi

លោក L ពី ក្រុម INFINITE នឹងចូលរួមសម្តែងនៅក្នុងរឿង "Miss Hammurabi" ។ គាត់នឹងសម្តែងជាមួយ​ Go Ara ។ ខ្សែភាពយន្តនេះនិយាយអំពី ចៅក្រមស្រី​ម្នាក់ (Go Ara) ដែល​មាន​អាយុ​ម្ភៃឆ្នាំក្រាស់ ដែលគាត់​មិនអនុញ្ញាតិឱ្យមានការរើសអើង ឬមិនគោរពតាមច្បាប់ឡើយ​។ តួ Im Ba-Reun (សម្តែ​ង​ដោយ​ L) គឺជាមិត្តរួមការងាររបស់នាង។  ខ្សែ​ភាពយន្តនេះនឹងចាក់ផ្សាយនៅខែ​ឧសភាឆ្នាំ ២០១៨ ។

5. That Man Oh Soo

លោក Jonghyun ពី​ក្រុម​ CNBLUE នឹងសម្តែងនៅក្នុងរឿង 'That Man Oh Soo' ។ ខ្សែភាពយន្តនេះនិយាយអំពី បុរសម្នាក់ឈ្មោះ Oh Soo (Lee Jong Hyun) ដែលធ្វើការជាវិស្វករផ្នែកបច្ចេកវិទ្យា និងម្ចាស់ហាងកាហ្វេ។ Oh Soo គឺដូចជាទេវតា​នៃ​ក្តី​ស្រលាញ់ (Cupid) ព្រោះ​គាត់​តែ​ង​តែ​ធ្វើ​ឲ្យ​ ក្មេងៗលង់​ស្រលាញ់គ្នា តាម​រយៈសិល្ប៍​របស់​គាត់​។ បន្ទាប់​មក​គាត់​ក៏​បាន​ធ្លាក់​ក្នុង​អន្លង់ស្នេហ៍​របស់ Seo Yoo Ri (Kim So Eun) ដែល​ជា​មន្រ្តីប៉ូលីសឯករាជ្យមួយដែលមានបុគ្គលិកលក្ខណៈ​ស្រស់ស្រាយ។​ រឿង​នេះ​នឹង​ចាក់​ផ្សាយ​ក្នុង​ខែ​មិនា ឆ្នាំ ២០១៨ នេះ។

6. My Ahjusshi

រឿង​នេះ​និយាយ​ពី បងប្អូនប្រុសបីនាក់ ដែលព្យាយាមដោះស្រាយបញ្ហា​ប្រចាំថ្ងៃរបស់ពួកគេ​ និងស្ត្រីម្នាក់ដែលធ្វើ​ជា​រឹងមាំ ដោយសារតែនាងជួបប្រទះភាព​លំបាក​ក្នុងជីវិតរបស់នាង។ តួ Lee Ji An (IU) គឺ​ជា​ស្រ្តី​ម្នាក់​ ដែល​ស៊ូ​ទ្រាំ​នឹង​ការ​លំបាក​​ជា​ច្រើន។ ចៅហ្វាយ​ របស់​  Lee Ji An បាន​ឲ្យ​នាង​ទៅ​ស្វែង​រក​ចំនុច​ខ្សោយ​របស់ Park Dong Hoon។ លោក Park Dong Hoon (Lee Sun Gyun) គឺ​ជា​វិស្វករស្ថាបត្យកម្ម។ ចុង​ក្រោយ​នាង​បាន​លង់​ស្រលាញ់​ D​ong Hoon ហើយ​ចាប់ផ្តើម​ទុក​ចិត្ត​មនុស្ស​ដំបូង​ក្នុង​ជីវិត​របស់​នាង ៕


ប្រភព៖ Koreanboo


Tags: Seoul South Korea Kpop