CamNews

ព័ត៌មានជាតិ 

Floyd បង្ហោះរូបភាព ដ៏មានក្ដីសុខបំផុត​នៃឆាកជីវិតនៅលើគ្រែ​ ជាមួយដៃគូរ ម្ដងបួននាក់

ព័ត៌មានកីឡាករ៖ Floyd Mayweather ដែលជាកីឡាករប្រដាល់មួយរូប ល្បីទូរទាំងទឹកដីអាមេរិក និង ជាកីឡាករដែលត្រូវទទួលបាន ការប្រសិទ្ធិនាមថា ជាកីឡាករ​មុខលុយ នោះ បានលាតត្រដាងពីអារម្មណ៍​សុខស្រួល ពោពេញទៅដោយជីវិតដ៏មានក្ដីសុខជារៀងរាល់យប់ជាមួយ ដៃគូរស្រីរហូតដល់ទៅ ៤នាក់។​

Floyd បានបង្ហោះរូបភាពរបស់ខ្លួន លើបណ្ដាញទំនាក់នងសង្គម Instagram មុនថ្ងៃចូលរួមប្រកួតជាមួយ  Berto នៅដើមខែក្រោយ ចង់បង្ហាញពីឆាកជីវិតដ៏មាន​ន័យ សុខស្រួលបំផុត ជាមួយមិត្ដស្រីរបស់ខ្លួនគឺ កញ្ញា Doralie Medina និង នារីបីនាក់អមទៀត នៅលើគ្រែតែមួយ ។ រូបភាពដ៏មានអត្ថន័យ ដែលបានបង្ហាញឡើងនោះគឺ​ Floyd បានភ្ជាប់មកជាមួយ​ពាក្យសម្ដី​ប៉ុន្មានម៉ាត់ផងដែរ កីឡាករតែងតែទទួលបានដំណេកយ៉ាង សុខស្រួលរាល់យប់ពីក្បាលរហូតដល់ ចុង​ជើង ខណៈដែលកីឡាករ មានមិត្ដស្រីរបស់ខ្លួន ម្នាក់នឹង​បីនាក់ទៀតនៅក្បែរ ។ Floyd មិនត្រឹមតែចង់បង្ហាញពី ក្ដីសុខតែប៉ុណ្ណឹងនោះទេ កីឡាករ ក៏បានបង្ហាញនូវ រថយន្ដដ៏ទំនើបល្បីល្បាញលើពិភពលោក គឺម៉ូដែល Koenigsegg ផលិតផល របស់ប្រទេស​ស្វីស ដែលមានតម្លៃរហូតដល់ទៅ ៤.៧ លានដុល្លារ យ៉ាងថ្មីស្រឡាង ទៀតផង។

 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ dailymail


Tags: boxing news Manny Pacquiao Floyd