CamNews

តារា 

តារាស្រី ដែលបានបង្ហាញ រូបកែសម្ផស្សខ្លួន ត្រូវគេបង្ហោះរូប អត់ Make Up ដ៏អាក្រក់របស់នាង

ទស្សនិកជន ធ្លាប់ដឹងរួច មកហើយថា នាង Maggie Chen Di បានបង្ហាញ រូបថត នៃការវះកាត់ កែ សម្ផស្ស របស់ខ្លួន នៅកូរ៉េ ដែលធ្វើអោយ ទស្សនិកជន ភ្ញាក់ផ្អើល យ៉ាងខ្លាំង ។ តែថ្មីៗនេះ ទៀតបន្ទាប់ មានសារព័ត៌មាន ចិនជាច្រើន បានបង្ហោះរូប ថ្មីមួយទៀត របស់នាង ដែលកាន់ តែធ្វើអោយ មានការ ភ្ញាក់ផ្អើល ខ្លាំងជាងមុន ទៅទៀត ។

Scary bare face of beauty female models walking in South 6

សារព័ត៌មាន ចិនជាច្រើន បានបង្ហោះរូប របស់នាង Maggie Chen Di ពេលមិន ទាន់ Make Up ដែល យើងឃើញថា ពិតជាអាក្រក់ មើលហើយ គួរអោយខ្លាច ខ្លាំងណាស់ ។ រូបភាពនេះ បានធ្វើអោយ ទស្សនិកជន ផ្ទុះការជជែក វែកញែក សារជាថ្មី ហើយលើក ឡើងថា តាមពិតទៅ នាងមិនបាន ទៅវះ កាត់កែសម្ផស្ស​ អីនោះទេ នាងគ្រាន់តែ កុហសគេ ដើម្បីទទួល បានការចាប់ អារម្មណ៍ប៉ុណ្ណោះ ។

Scary bare face of beauty female models walking the South 2
យ៉ាងណាមិញ នាង Maggie Chen Di បានចេញមុខ មកបក ស្រាយថា រូបដែលត្រូវ បានគេបង្ហោះ នោះគឺជារូប មួយដែលនាង ស្ថិតក្នុង ដំណាក់កាល វះកាត់លើក ដំបូងដូចនេះ ហើយទើប នាងមើល ទៅអាក្រក់ បែបនេះ ។

Scary bare face of beauty female models walking in South 3

តាមប្រភពបានឲ្យដឹងថា តារាស្រីរូបនេះ បានធ្វើការវះកាត់ ស្ទើរពេញមួយតួខ្លួន ដែលក្នុងនោះ រួមមាន ភ្នែក ច្រមុះ ចង្កា ដើមទ្រូងសុដន់ និងរួមទាំង សន្ទះព្រហ្មចារី ថែមទៀតផង៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: cbiz chinese star model actress maggie chen di surgery