CamNews

តារា 

ប្រជាជនសង្ស័យថា ស្រីស្រស់រូបនេះ កំពុងពពោះកូនរបស់បុរសសង្ហា Huang Xiaoming

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីបុរសសង្ហាលោក Huang Xiaoming និងស្រីស្អាត Angelababy បានរៀបអាពាហ៍ពិពាហ៍កាលពីឆ្នាំមុន ហើយពេលនេះកំពុងតែមានពាក្យចចាមអារាមថា ស្រីស្អាត Angelababy កំពុងតែពពោះកូនដំបូង ។ 

ពាក្យចចាមអារាមនេះបានលេចឡើងក្រោយពីមានប្រជាជនជាច្រើនបានប្រទះឃើញ Angelababy នៅមន្ទីរពេទ្យមួយនៅក្នុងទីក្រុង សៀងហៃ ហើយថែមទាំងពិនិត្យពោះជាលក្ខណៈ ដូចជាអ្នកមានគត៌ថែមទៀត ។  

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា ក្រោយពីដំណឹងនេះបានលេចលឺ ទៅដល់ក្រុមគ្រួសាររបស់លោក Huang Xiaoming ហើយពួកគេគាត់ដែលជាក្រុមគ្រួសារខាងសាច់ថ្លៃ ក៏បានមកមើលថែទាំស្រីស្អាត Angelababy យ៉ាងយកចិត្តទុកដាក់បំផុត ។ 

អ្វីដែលអស្ចារ្យជាងនេះទៅទៀត ក្រុមគ្រួសាររបស់លោក Huang Xiaoming បានអង្គុយរង់ចាំកប្តីប្រពន្ធមួយគូនេះ អស់រយៈពេលយ៉ាងយូរដើម្បីឲ្យពួកគេចប់ការងារសិន ហើយត្រលប់ទៅផ្ទះទាំងអស់គ្នា ដើម្បីឲ្យបានមើលថែ Angelababy ឲ្យបានដិតដល់បំផុត ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop