CamNews

កីឡា 

លោក Bob Arum ឆ្លើយបកពាក្យចរចាមរាម និង ទំលាយមូលហេតុ ដែល Floyd មិនហ៊ានវាយជាមួយ ប៉ាក គីអៅ

ព័ត៌មានកីឡា៖ ក្រោយពី ប៉ាក់ គឺអៅ បានផ្ដួលដៃគូរប្រកួតចុងក្រោយមក ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ WBO ពេញសិទ្ធិ ហើយក៏ធ្វើឲ្យមានការកោតសរសើរ និង​ គាំទ្រជាខ្លាំងទាំងក្នុង និង ក្រៅប្រទេស ដែលនោះជាហេតុនាំឲ្យកីឡាករមានទឹកចិត្ដចង់ប្រកួតជាមួយ ជើងខ្លាំងម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក ៥ ជំនាន់ Floyd Mayweather Jr ប៉ុន្ដែការប្រកួតមិនទាន់នឹងចាប់ផ្ដើមផង ស្រាប់តែលេចឮ​ពាក្យចរចាមរាមជាច្រើន វាយតម្លៃរួចជាស្រេច ថា គ្មានថ្ងៃដែល ប៉ាក់ គឺអៅ អាចយកឈ្នះ លើ ម្ចាស់ខ្សែក្រវ៉ាត់ ៥ ជំនាន់នោះ​ឡើយ ។ ប៉ុន្ដែស្របពេលនេះផងដែរ ក៏មានមនុស្សម្នាក់ហ៊ានសន្មត់ ផ្ទុយពីទស្សនៈទាំងនោះ ដោយ​អះអាងថា​ Floyd គឺជាកីឡាករ​កំសាក មិនហ៊ានប្រកួតជាមួយ ប៉ាក់ គីអៅ ទៅវិញ ។

ពិធីករកីឡាប្រដាល់ជនជាតិ អង់គ្លេស លោក Bob Arum បានមានប្រសាសន៍កាលពីម្សិលមិញថា ពាក្យចរចាមរាមខាំមាត់​តៗគ្នា មិនមែនជាបញ្ហាពិតប្រាកដដែលទាក់ទងនិងទំនាញអារម្មណ៍អ្នកទាំង ២ ឲ្យធ្វើការប្រកួតគ្នាបានឡើយ ។ ហើយរឿង​មួយទៀតដែលសំខាន់នោះ គឺ Mayweather មានការភ័យខ្លាចនឹងសន្ទុះកណ្ដាប់ដៃឆ្វេង​របស់ ប៉ាក់គឺអៅ ដែលជាជំនាញ​ខុស​ពីកីឡាករដ៏ទៃ ។ ម្យ៉ាងវិញទៀត Mayweather គឺជាកីឡាករដែលមានភាពវ័យឆ្លាតបំផុត ខណៈពេលកំពុងតែប្រកួត​ ដោយ គេដឹងថា រាល់កីឡាករទាំងអស់ ចូលចិត្ដរាយសម្រុក ទន់ខ្សោយខាងការពារ ជាពិសេសខាងឆ្វេង ប៉ុន្ដែប៉ាក់ គឺអៅ គឺជាកីឡាករដែលមាន មូលដ្ឋានគ្រីះរឹងមាំទាំង ២​ ទាំងការពារ និង វាសម្រុក  មិនត្រឹមតែប៉ុណ្ណោះចំពោះការដាល់របស់ ប៉ាក់ គឺអៅ មានភាពរហ័ស ហើយចំៗចំនុចទៀតផង​។

ប្រភពដដែលបានបន្ដទៀតថា វាជារឿងមួយមិនងាយស្រួលនោះទេដែល ត្រូវ អូសទាញអ្នកទាំង ២ ឲ្យមានថ្ងៃនោះមែន ពីព្រោះ Mayweather ចូលចិត្ដស្ដាយប្រដាល់បែប អាមេរិក ដោយពួគេទាំងនោះ ចូលចិត្ដ ប្រើស្ដាយ​ បឹទឆ្វេងវៃស្ដាំ ។ ប៉ុន្ដែ​បើយើងក្រលេកមើលរបៀបនៃការវាយរបស់ ប៉ាក់ គឺអៅ វិញទាំងដៃឆ្វេងស្ដាំរបស់គាត់ប្រើបានទាំងសងខាង ស្មើគ្នា ទាំងបឹទ​ និង វាយ។  ប៉ុន្ដែបើទោះជាយ៉ាងណាក៏ដោយ ម្ចាស់ខ្សែក្រវាត់ WBO ត្រៀមខ្លួនប្រកួតជាស្រេច ប្រសិនបើ Mayweather ផ្ដល់​ឱកាស់ដល់គាត់ម្ដងសាក មើល ។ 

លោក Bob Arum អ្នកផ្សាយកីឡាប្រដាល់ 

ដោយ៖ អឿ អ៊ុយ
ប្រភព៖ abs-cbnnews 


Tags: Boxer News Manny Pacquiao