តារាថៃ ៖ តារាសម្តែងរូបសង្ហាប្រចាំប្រទេសថៃ លោក Mario Maurer បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ក្រោយពីបានបាត់បង់អតីតអ្នកគ្រប់គ្រងខ្លួន ហើយគាត់គឺជាគ្រប់គ្រងផ្នែកវិស័យកំសាន្ត នៅក្នុងប្រទេសថៃ ។
បុរសសង្ហា លោក Mario ពិតជាមានអារម្មណ៍សោកសៅយ៉ាងខ្លាំង ក្រោយបានបាត់បង់វីរៈបុរសដ៍ល្អម្នាក់នេះ ហើយក៏មានតែជូនពរឲ្យលោកទៅកាន់សុគតិភព ។
គួរបញ្ជាក់ឲ្យដឹងថា លោក Mario បានទទួលដំណឹងនេះ កាលពីថ្ងៃទី ២២ ខែកញ្ញានេះ គ្មានពាក្យអ្វីក្រៅពីសោកស្តាយនោះទេ ។
ជាងនេះទៅទៀត មានប្រជាជនជាច្រើននៅក្នុងប្រទេសថៃ ក៏បានសម្តែងអារម្មណ៍សោកសៅយ៉ាងខ្លាំងណាស់ដែរ ចំពោះរឿងដែលមិនបាននឹងទទួលបែបនេះ ។ ជាចុងក្រោយមានតែជូនពរឲ្យគាត់ទៅឲ្យបានសុខ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook