CamNews

ព័ត៌មានជាតិ 

ជនមិនស្គាល់ ឣត្តសញ្ញាណបំផ្ទុះ គ្រាប់បែក ខាងមុខផ្ទះ ប្រជាពលរដ្ឋ សង្ស័យរឿងគំនុំ

កំពត៖ ជនដៃដល់មិន ស្គាល់ឣត្តសញ្ញាណម្នាក់ ប្រើប្រាស់គ្រាប់បែក ឆ្នៃចំនួន ១គ្រាប់ បោះចូល ទៅក្នុង ខាងមុខបរវេណ ផ្ទះជាងជួសជុលរថយន្តម្នាក់ នៅវេលាម៉ោង៣និង១៥នាទីជិតភ្លឺ ព្រឹកថ្ងៃទី០៦ ខែ​​តុលា ឆ្នាំ២០១៤នេះ ចំណុចផ្ទះជនរងគ្រោះ ជាប់ក្លោងទ្វារវត្តជ័យឧត្តុង្គ ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងឣម្ពិល ក្រុងកំពត ខេត្តកំពត សំណាងល្ឣគ្មានកើតគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះ ប៉ុន្តែគ្រាន់តែមានការខូចខាត បែកកញ្ចក់មួយចំនួន។

ម្ចាស់ផ្ទះឈ្មោះប៊ុន មីកូ ភេទស្រី ឣាយុ៥៧ឆ្នាំ ជាស្ត្រីមេម៉ាយ មុខរបរប្រធាន ហ្គារ៉ាស់ជួសជុលរថយន្ត បច្ចុប្បន្នរស់នៅភូមិ-សង្កាត់ខាងលើ ។

បើតាមកម្លាំង មានសមត្ថកិច្ច ក្នុងសកម្មភាព គប់គ្រាប់បែកដៃនេះ បានដាក់ការសង្ស័យថា ជារឿង គំនុំច្រើនជាង។

បច្ចុប្បន្នកម្លាំង មានសមត្ថកិច្ចនានា កំពុងសហការគ្នា ដើម្បីឈានទៅវែក មុខសញ្ញាពាក់ព័ន្ធ ខាងលើនេះហើយ។

គួរបញ្ជាក់ដែរថា ការបំផ្ទុះគ្រាប់បែកខាងលើ មានការខូចខាតផ្ទះឣ្នករស់នៅជិតខាងបន្តិចបន្តួច ចំនួន៤ផ្ទះទៀតផងដែរ ដោយសារឥទ្ធិពលនៃកម្លាំងផ្ទុះនេះខ្លាំងពេក៕


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Kamport Cambodia