ព័ត៌មានជាតិ ៖ កាលពីថ្ងៃអាទិត្យ ទី១០ឧសភា អ្នកការពារប្រាសាទបុរាណ ក្នុងខេត្តសៀមរាប បាន ឃាត់ខ្លួនជនបរទេស៣ នាក់ បន្ទាប់ពីពួកគេបានថតស្រាត នៅមុខស្តេចគម្លង់ ទីលានជល់ដំរី និងនៅប្រាសាទ តាព្រហ្ម។ នៅរសៀលថ្ងៃចន្ទ ទី១១ឧសភានេះ ប៉ូលិស ការពារបេតិកភ័ណ្ឌ បានបញ្ជូនជនបរទេសទាំងបីនាក់ ( បុរសពីរ ស្រីម្នាក់ ) ជាជនជាតិអូស្ត្រាលី ហូឡង់ និងជនជាតិអាហ្សង់ទីន ទៅកាន់តុលាការ។
សូមរម្លឹកថា កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៥ មានការផ្សព្វផ្សាយតាមហ្វេសប៊ុកនូវរូបថតជាច្រើន ដែលស្ត្រី និងបុរសបរទេសថតស្រាត នៅប្រាសាទបុរាណខ្មែរ ក្នុងខេត្តសៀមរាប ។ ក្រោយមក មានការអះអាងថា រូបថតស្រាតទាំងនោះ ត្រូវបានគេកាត់ត។
ក៏ប៉ុន្តែក្រោយនោះបន្តិច យ៉ាង ហោច ណាស់ មានបុរសជនជាតិបារាំង ៣ នាក់ និងស្ត្រីអាមេរិក ២ នាក់ ត្រូវបានចាប់ខ្លួន កាត់ទោស និងបណ្តេញចេញពីកម្ពុជា ដោយ សារតែជនបរទេសទាំងនោះ បានថតរូបអាក្រាតផ្សេងពីគ្នា នៅប្រាសាទបុរាណ នៅខេត្តសៀមរាប ៕
ប្រភព ៖ ស៊ីអ៊ីអិន និង ហ្វុកញូវ