CamNews

តារា 

ព្រីម លីហ្សា ចេញ​​មុខ​​ជា​​ថ្មី​​បដិ​សេធ Accout Face​book ឈ្មោះ​`«Prim​Lyza Official» ធ្លាប់​បង្ហោះ.

(ភ្នំពេញ)៖ បន្ទាប់ពីមានសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានធ្វើការចុះផ្សាយ ទា​ក់ទងទៅនឹងសកម្មភាពបង្ហោះរូបថត និងឃ្លីបវីដេអូសិចស៊ី ជាសាធារណៈនៅលើ បណ្តាញសង្គមយក្ស គេសង្កេតឃើញទស្សនិកជនជនជាច្រើន ដែលនិយមលេងបណ្តាញសង្គម ហ្វេសប៊ុក បាននាំគ្នាធ្វើការរិះគន់ ដោយពាក្យអសុរោះ ដោយគិតថា វាជាចេតនាដែលតារាស្រី ព្រីម លីហ្សា ​ធ្វើឡើងក្នុង​គោលបំណង ប្រជែងសម្ញែង​បង្អូត​សម្រស់ ដើម្បីទទួលបានការចាប់អារម្មណ៍គាំ​ទ្រ និងដណ្តើម​យក​ទីផ្សារល្បីឈ្មោះ លើវិស័យសិល្បៈ តាមរូបភាពសិចស៊ីទាំងនោះ ។

យ៉ាងណាមិញ ក្រោយពីកើតមានរឿងរ៉ាវនេះឡើង បានធ្វើឲ្យតារាស្រីនាង លីហ្សា ដេកក៏មិន​ស្រណុក ញ៉ាំបាយក៏មិនឆ្ងាញ់ ​សម្រេចចេញមុខបកស្រាយ តាមរយៈវីដេអូបង្ហោះ​ នៅ​លើ​ហ្វេ​ស​ប៊ុកផ្ទាល់ខ្លួន បញ្ជាក់ប្រាប់ពីការពិតជុំវិញ ការបែកធ្លាយវីដេអូ និង​រូបថតសិចស៊ី​ ស្ទើ​រគ្រប់​សក​ម្មភាពរបស់នាង ក្នុងអំឡុងមួយរយៈពេលចុងក្រោយនេះថា មានគេលួច Fake Account ព្រោះ Account ឈ្មោះ PrimLyza Official នេះ គឺពុំមែនជារបស់នាង​ឡើយ។

នៅក្នុងឃ្លីបវីដេអូមួយ ដែលមានរយៈពេលប្រមាណជិត៣នាទី របស់តារាស្រីនិយមប្រើប្រាស់​ សម្ភារៈមានតម្លៃថ្លៃៗ កញ្ញា ព្រីម លីហ្សា បាននិយាយបកស្រាយថា« ថ្ងៃនេះខ្ញុំមានអារម្មណ៍ មិនសូវសប្បាយចិត្តសោះ បន្ទាប់ពីបានឃើញការចុះផ្សាយ ព័ត៌មានមួយ ហើយAccount Fake ដែ​លតែងបង្ហោះ នូវរាល់គ្រប់សកម្មភាពរបស់ខ្ញុំ ទាំងពេលធ្វើការងារ ក៏ដូចជាសកម្មភាពផ្សេងៗ រហូតមានការយល់ច្រឡំ ពីមហាជន »។

ចង់ដឹងថា នៅក្នុងឃ្លីបវីដេអូ​ តារាស្រីសម្បូរមន្តស្នេហ៍ ព្រីម លីហ្សា បកស្រាយអ្វីខ្លះ ក្នុងរយៈពេលជិត៣នាទីនេះ សូមទស្សនាជាមួយ Khmertalking ទាំងអស់គ្នា៖

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Prim liza Star news local news