CamNews

កំសាន្ត 

ភិន សុដាលីស ដើរលេង ជាមួយឪពុក យ៉ាងសប្បាយ នៅប្រទេសបារាំង ហាក់ដូចជាគ្មាន រឿងអ្វីកើតឡើង

ភ្នំពេញ៖ គេសង្កេតឃើញថា មួយរយៈពេលមុននេះ ក្រុមគ្រួសារ លោក អ៊ិន សុភិន ម្ចាស់ផលិតកម្ម មហាហង្ស មានជម្លោះ មិនចុះសម្រុងគ្នាជាខ្លាំង ជាមួយកូនស្រីបណ្តូលចិត្ត របស់លោក ដោយសារតែរឿងកូនស្រី មិនព្រមជ្រើស រើស យកគូស្រករដែលលោកជ្រើសឲ្យ ។ បែរជាទៅស្រវា លោក ប៉ែន ចំរ៉ុង ដែលធ្វើឲ្យលោកមិនពេញចិត្ត ខឹងក្រោធ យ៉ាងខ្លាំង រហូតឈានទៅដល់ ការប្រើហឹង្សា និងប្រកាសជាសាធារណៈ ថានិងកាត់កាលកូនទៀតផង ។

ក្រោយពីរឿងស្នេហាកូនស្រី បានស្ងប់ស្ងាត់ទៅវិញ និងស្រុះស្រួលគ្នារួចមក នៅពេលថ្មីៗនេះ គេឃើញ លោកបាន ដឹកដៃកូនស្រី នាង ភិន សុដាលីស ចេញទៅដើរលេង នៅក្រៅប្រទេសជាលក្ខណៈគ្រួសារ ហាក់បីដូចជាគ្រួសារ មួយនេះ គ្មានរឿងអ្វីកើតឡើងទាល់តែសោះ។

ក្រោយពីឪពុកកូន បានតតាំងគ្នា យកឈ្នះចាញ់ ហើយគិតថា តារាសម្តែង និងជាពិធីករ លោក ប៉ែន ចំរ៉ុង ស្រលាញ់ កូនស្រីលោកបានត្រឹមលេងសើច ហើយជាបុរសព្រាននារី និងមានបញ្ហាមិនចុះសម្រុងគ្នា ជាច្រើនទៀត ។ ប៉ុន្តែក្រោយ មកលោក អ៊ិន សុភិន ក៏បានសម្រេចបន្ទន់ចិត្ត បើកផ្លូវឲ្យកូនវិញ បន្ទាប់ពីលោកក៏បានឃើញ ពីទំហំស្នេហារបស់ កូនស្រីធំធេង កូនៗស្រលាញ់គ្នាដោយស្មោះត្រង់ សុខចិត្តកាន់ដៃគ្នាជន្នះគ្រប់ឧបសគ្គនោះ ក៏ព្រមបើកផ្លូវឲ្យកូនស្រី ជ្រើសរើសយកតារាប្រុសលោក ប៉ែន ចំរ៉ុង តាមបំណង មកធ្វើជាគូអនាគតរហូតដល់ បានចុះអេតាស៊ីវិលជាមួយគ្នា រួចរាល់ ដូចពាក្យចាស់តែពោលថា «ក្រោយភ្លៀងមេឃស្រឡះ»។

នៅពេលថ្មីៗនេះ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គេឃើញម្ចាស់ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បានដឹកដៃ កូនស្រី ភិន សុដាលីស និងគ្រួសារឡើងយន្តហោះ ទៅដើរលេងកម្សាន្ត នៅប្រទេសបារាំង ហាក់គ្មានរឿងអ្វីកើតឡើង ជាលក្ខណៈគ្រួសារយ៉ាងសប្បាយរីករាយ និងមានក្តីសុខសុភមង្គលយ៉ាងខ្លាំង បើទោះជាដំណើរកម្សាន្តនោះ មិនមាន វត្តមាន លោក ប៉ែន ចំរ៉ុង ទៅជាមួយក៏ដោយ។ គេឃើញ តារាសម្តែងស្រីរូបស្រស់ នាង ភិន សុដាលីស ញញឹម សប្បាយរីករាយ បិទមាត់មិនជិតឡើយ នៅពេលដើរទៅដើរលេង ជាមួយគ្រួសារ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Phin sodalis Star news local news