CamNews

កីឡាអន្តរជាតិ 

Floyd នឹងយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទាំងស្រុង ក្រោយពីប៉ាក់ គីអៅ​ ធ្វើតេស្ដពិនិត្យសុខភាព

ព័ត៌មានកីឡា៖ ប៉ាក់ គីអៅ បានបង្ហើបប្រាប់អ្នកសារព័ត៌មានឲ្យកាន់តែច្បាស់​ជិត ១០០ % ហើយ ពីសេចក្ដី ព្រម​ព្រៀង​មួយ ដែល Floyd ថានិងចុះហត្ថលេខា យល់ព្រមប្រកួតជាផ្លូវការ បន្ទាប់ពីគាត់ធ្វើការពិនិត្យសុខ​ភាព ស្វែង​រកសារជាតិថ្នាំក្នុងឈាម ។ 

យោងតាមការផ្សព្វផ្សាយរបស់ គេហទំព័រកីឡាអន្ដរជាតិ​មួយបានលើកឡើងថា កាលពីល្ងាចថ្ងៃច័ន្ទ ម្សិលមិញ​​លោក ប៉ាក់ គីអៅ បានបំភ្លឺឲ្យកាន់តែច្បាស់ថែមទៀត ពីសេចក្ដីព្រមព្រៀងប្រកួតរបស់ អ្នកទាំងពីរថា មិនយូ​ទៀតនេាះទេ ដែល Floyd នឹងយល់ព្រមចុះហត្ថលេខាយល់ព្រមប្រកួតជាផ្លួវការ បន្ទាប់ពីគាត់ យល់ព្រម ធ្វើ​តេស្ដសុខភាព ស្វែងរកសារធាតុថ្នាំក្នុងឈាម​ ។ បន្ថែមពីលើនេះទៅទៀតគាត់ បាននិយាយថា សម្រាប់ការ​សម្រេច ធ្វើតេស្ដសុខភាព​ នេះ ប្រសិនបើគាត់ ត្រូវបានគេពិនិត្យឃើញមាន ផ្ទុកសារធាតុថ្នាំពិត ប្រាកដមែន នោះគាត់ នឹងត្រូវ បានគេផាកពិន័យជាទឹកប្រាក់ដល់ទៅ ៥ លានដុល្លារ ។ ហើយអំណះអំណាងដែលគាត់​លើកឡើងនៅពេលនេះ គឺ ប្រាកដណាស់ថា ការប្រកួតត្រូវតែកើតមាន​ឡើង ។ 

ប៉ាក់ គីអៅ បានផ្ដល់អនុសាសន៍ទាំងក្ដីសង្ឃឹម​ ប្រាប់ដល់អ្នកសារព័ត៌មាន អំពីការប្រកួត ក្រោយពីគាត់ ទើបតែ​សម្រាកពី ការចូលប្រជុំក្នុងសភា​ ដែលក្នុងនាមគាត់ ជាអ្នកដំណាងឲ្យប្រជាពលរដ្ឋក្នុងតំបន់ ប្រទេសអាស៊ី​ប៉ែកខាង​ត្បួង នៃខេត្ដដែលក្រីក្រជាងគេបង្អស់​។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ .thenational


Tags: boxing news Floyd many Bob arum