CamNews

តារា 

គង់ វង្សយ៉ាទី ហ៊ាន​​ថត​ឈុត​ស្រាត ដូច ឌុច លីដា បើមាន​ផលិត​កម្ម​ណា ហ៊ាន​ឲ្យ​​តម្លៃ​​ខ្លួន​​ខ្ពស់

(ភ្នំពេញ)៖ ពិតជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ក្នុងសង្គមសិល្បៈ នៅពេលដែល​ពិធិការិនី និងជាតារាសម្ដែងល្បីឈ្មោះមួយដួង គឺស្រីស្រស់ គង់ វង្សយ៉ាទី បានព្រលយជំហររបស់ខ្លួនថា ប្រើសិនបើមានផលិតកម្មណា ហ៊ានឲ្យតម្លៃខ្លួន​ខ្ពស់សមស្របណាមួយ អាចទទួលយកបាន ហើយតម្រូវឲ្យមាន​ឈុតឆាក ស្រាតននលគោក ​សម្រាប់នាងសម្ដែងនោះ នាងនឹងពិចារណា ពោលមិនឲ្យចាញ់តារាល្បី កញ្ញា ឌុច លីដា ឡើយ ។

មហាជននៅចាំបានថា តារាសម្ដែងស្រីមានផ្ទៃមុខ សិចស៊ីកាត់អឺរ៉ុប កញ្ញា ឌុច លីដា បានគ្រងតំណែងជាតួឯក ក្នុងរឿង«ស្បែកគង់» របស់ផលិតកម្ម Angkor Picture ក្នុងនោះមានឈុតឆាកមួយ ដែលអ្នកដឹកនាំសម្ដែង បានឲ្យនាងស្រាតទាំងអស់តែម្ដង នៅចំពោះមុខតួឯកប្រុស គឺលោក អ៊ុន សិទ្ធា ។ បន្ទាប់ពីរឿងនេះ ចាក់បញ្ចាំងជាផ្លូវការរួចមក ត្រូវបានគេសង្កេតឃើញថា ឌុច លីដា មានសន្ទុះកេរ្តិ៍ឈ្មោះ និងទទួលបាននូវប្រជាប្រិយភាព ដូចជាទឹកបាក់ទំនប់ ព្រោះតែនាងហ៊ានបញ្ចេញ រាងកាយដ៏ស្រឡូន ឲ្យមហាជនបានឃើញ ខុសពីតារាដទៃ។

ងាកមកតារាសម្ដែង មានឈ្មោះល្បីរាប់ឆ្នាំ ប៉ុន្តែទើបគ្រងតំណែងតួឯក​ជាលើកដំបូង ក្នុងរឿង«ខ្មោចប្រពន្ធស្ដេចល្បែង» កញ្ញា គង់ វង្សយ៉ាទី វិញ បានព្រលយសារមួយ គួរឲ្យចាប់អារម្មណ៍​ថា ដើម្បីភាពល្បីល្បាញបន្ថែមពីលើនេះ និងតម្រូវចិត្តអ្នកដឹកនាំសម្ដែង ជាពិសេសឲ្យភាពយន្ត ដែលនាងសម្ដែងទទួលបាន ការគាំទ្រខ្លាំង នាងអាចថតឈុតស្រើបស្រាល ឬឈុតស្រាតក៏បានដែរ ប៉ុន្តែជាមួយគ្នានេះ តម្លៃខ្លួនក៏ត្រូវសមស្របដែលនាង អាចទទួលយកបានដែរ ទើបហ៊ានប្រថុយ។

ស្រីស្រស់មានទម្រង់មុខកាចឆ្នាស់ឆ្នើម គង់ វង្សយ៉ាទី បាន​ប្រាប់ Khmertalking ថា « ​ចា៎បង..! សម្រាប់ខ្ញុំត្រូវតែមានភាពបត់បែន តាមកាលៈទេសៈ ពេលនៅ​ក្មេងខ្ញុំចូលចិត្ត​សិចស៊ី ចូលចិត្តសម្ដែងសិចស៊ី តែពេលនេះអត់ទេ ត្រូវប្ដូរតាមកាលៈទេសៈ ពេលយើងត្រូវសុភាព គឺសុភាព ពេលត្រូវសិចស៊ី គឺត្រូវសិចស៊ី។ ប៉ុន្តែបើសាច់រឿង និងអ្នកដឹកនាំសម្ដែង តម្រូវឲ្យខ្ញុំថតដូចគាត់ (ឌុច លីដា) ហើយរឿងនេះ អាចជួយឲ្យភាពយន្តខ្មែររីកចម្រើន និងយកទៅក្រៅប្រទេស អាហ្នឹងខ្ញុំអាច...!។ និយាយឲ្យចំទៅពាក់ព័ន្ធនឹងតម្លៃខ្លួន ព្រោះខ្ញុំជាស្រីខ្មែរ ត្រូវគិតពីកិត្តិយសកេរ្តិ៍ឈ្មោះ ​ប៉ុន្តែនៅពេលនេះ មិនទាន់មានអ្នកមកទាក់ទងខ្ញុំ ឲ្យថតបែបនេះនៅឡើយទេ..!»

ជាការពិតសម្រាប់ស្រីស្រស់ សម្រស់ឆើតឆាយ មុខមានមន្តស្នេហ៍ កញ្ញា គង់ វង្សយ៉ាទី ត្រូវបានទស្សនិកជន សង្កេតឃើញថា កន្លងមកនាងធ្លាប់តែសម្ដែង ជាតួកាចឆ្នាស់ ឈ្នានីសតួឯកស្រីជាដើម ប៉ុន្តែក្នុងរឿងថ្មី ទើបតែចាក់បញ្ចាំង​មានចំណងជើងថា «ខ្មោចប្រពន្ធស្ដេចល្បែង» គឺនាងឆក់បានតំណែង ជាតួឯកលើកដំបូង ក្នុងជីវិតសិល្បៈ ហើយតួឯកនេះ ត្រូវឲ្យនាងសម្ដែងជាតួខ្មោច និងត្រូវបានគេចាប់រំលោភទៀតផង ។

ទោះបីជាយ៉ាងណា គង់ វង្សយ៉ាទី បញ្ជាក់ថា នាងមិនប្រកាន់ថា ត្រូវសម្ដែងជាតួឯក ឬតួរង​នោះទេ សំខាន់សូមឲ្យបងប្អូនទស្សនិកជន ជួយលើកស្ទួយ និងគាំទ្រភាពយន្តខ្មែរ ឲ្យបានកាន់តែច្រើន ព្រោះខ្មែរត្រូវតែជួយគាំទ្រខ្មែរ ខណៈដែលភាពយន្តយើង កំពុងតែមានសន្ទុះឡើងវិញ ។ បើបងប្អូនគាំទ្រខ្លាំង លើវិស័យភាពយន្តខ្មែរ ធ្វើឲ្យផលិតករ និងតារាសម្ដែងទាំងអស់មានទឹកចិត្ត និងបន្តផលិតភាពយន្តថ្មីៗជាច្រើនទៀត ដើម្បីបំពេញសេចក្ដីត្រូវការ បន្ថែមទៀត៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី

 


Tags: Kong vongyati Star news