CamNews

តារា 

នាង Sandara ត្រលប់មកឡើងឆាកជាលើកដំបូង ក្រោយរំសាយក្រុម 2NE1 ឃើញថាមានរឿងមួយដែលនឹកស្មានមិនដល់បានកើតឡើង

កូរ៉េ ៖ កាលពីថ្ងៃទី​០៩ ខែឧសភា នាង Sandara Park បានបង្ហាញខ្លួននៅលើឆាកជាថ្មីម្តងទៀត បន្ទាប់ពីក្រុម 2NE1 បានរំសាយ ហើយហ្វេនសង្កេតឃើញថា តារាស្រីរូបនេះហាក់បីដូចជារឹងមាំ និងសិចសុីជាងមុន ។ 

ក្នុងកំឡុងពេលចុងក្រោយនៃការសម្ដែង នៅក្នុងប្រទេសហ្វីលីពីនក្នុងកម្មវិធី Pinoy Boyband Superstar នាង Sandara Park ដែលជាគណកម្មការក្នុងកម្មវិធីនោះ បានធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការសម្តែងក្នុងបទ "Kiss" ។

ការសម្តែងនោះ អតីតសមាជិកក្រុម 2NE1 រូបនេះទទួលបាននូវការកោតសរសើរ អំពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់នាងនៅលើឆាក ។ 

ហ្វេនរបស់ 2NE1 និងរបស់នាង Dara បានដឹងច្បាស់រួចមកហើយចំពោះការសម្តែងនេះ ប៉ុន្តែអ្វីដែលធ្វើឲ្យពួកគេភ្ញាក់ផ្អើលនោះគឺភាពសិចសុីខ្លាំងរបស់នាង Sandara Park នៅលើឆាក ។​

គួរបញ្ជាក់ឲ្យដឹងថា នេះគឺជាលើកដំបូងដែលនាង Sandara Park ឡើងឆាកជាថ្មីម្តងទៀត បន្ទាប់ពី 2NE1 បានរំសាយ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo


Tags: Sandara Park G-Dragon Seoul South korea kpop