CamNews

ភាពយន្ត 

ខ្សែភាពយន្តថ្មី Wonder Woman ឬ វីរនារីអច្ជរិយៈ ទស្សនាហើយពិតជាត្រជាក់ភ្នែក ទាំងកំប្លែង, ស្នេហា

កំសាន្ត ៖ មិនសរសើរមិនបានល្អមើលរហូតមិនចង់ចេញពីរោងកុនសោះ ខ្សែភាពយន្តជាលក្ខណៈបាច់ប្រហារ ទាំងកំប្លែង, ស្នេហា ដែលនិយាយអំពី វីរនារីអច្ជរិយៈ មួយរូបដែលស្រលាញ់សន្តិភាព សុខចិត្តចាកចេញពីទីកន្លែងកំណើត និងអ្នកម្តាយជាទីស្រលាញ់ ដើម្បីការពារអាយុជីវិតមនុស្សរាប់លាននាក់ ដែលអាចនឹងស្លាប់ដោយសារតែសង្រ្គាម ។



Wonder Woman បានឆ្លុះបញ្ចាំងឲ្យឃើញនូវទឹកចិត្តដ៏ល្អឯក ស្មោះសរ របស់នារីដែលមានទាំងរូបសម្រស់ស្រស់ស្អាត ទឹកចិត្តបរិសុទ្ធ គួរឲ្យគោរព គឺព្រះនាង Diana និងជាវីរៈនារីដែលមហាជនកោតសរសើរយ៉ាងពិតប្រាកដមែន ។ ក្រោយពីទស្សនាខ្សែភាពយន្តដ៏ល្អឯកមួយនេះហើយ ធានាថាត្រជាក់ភ្នែកជាក់ជាមិនខាន ។ អ្វីដែលកាន់តែពិសេសនោះគឺ វាក៏បានបង្ហាញឲ្យ Fans បានឃើញថា នារីគឺជាមនុស្សម្នាក់ដែលហ៊ានពុះពារ និងអង់អាចក្លាហាន ព្រមទាំងលាក់បង់យ៉ាងធំធេញ ទាំងមិនបានគិតអំពីអាយុជីវិតខ្លួនឯងទៀតផង ។



ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕



ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Wonder Woman Movie Article