CamNews

គ្រោះថ្នាក់ 

អស់ទាស់ ! លួចយន្តហោះ ទៅបើកកំសាន្តលេង បែរជាត្រូវស្លាប់ ពេលព្យាយាមចុះចតលើផ្លូវ

(កាណាដា)៖ បុរសអាយុ២១ឆ្នាំម្នាក់ បានក្លាយជាចោរដ៏អស្ចារ្យ ដែលហ៊ានដល់ទៅលួច យកយន្តហោះ​មួយគ្រឿង បើកកំសាន្តតែអកុសល គេក៏បាត់បង់ជីវិត បន្ទាប់ពីព្យា យាមបើកយន្តហោះ ដែលលួចបាននេះចុះចតលើផ្លូវ Lansdowne ក្បែរ High Street កាលពីថ្ងៃសុក្រកន្លង​ទៅនេះ។

យន្តហោះដែលត្រូវបានពីឡុត ជាចោរលួចនេះប្រភេទ Piper PA-38-112 Tomahawk ដែលជាកម្មសិទ្ធិ របស់ Donald Peck ប៉ុន្តែបុរស​ជាម្ចាស់ និយាយថា គាត់មិនដឹងថា យន្តហោះត្រូវបានចោរលួចទេ ហើយក៏មិនដែល​ស្គាល់ចោរ ដែលស្លាប់នេះដែរ។

សាក្សីម្នាក់ឈ្មោះ Codie Coulter ដែលបានឃើញ​​ហេតុការ​ណ៍​ផ្ទាល់ភ្នែក ខណៈយន្តហោះកំពុងចុះចត និយាយថា អ្នកបើកបានបុកទំលុះ​​ភ្លើងស្តុប និងភ្លើងតាមដងផ្លូវ​ជាច្រើន ដើមទម្រាំតែវាអស់ល្បឿន​លែងមុខរួច ចំណែកពីឡុតជាចោរ ក៏ត្រូវស្លាប់ ព្រោះតែរបួស​ធ្ងន់​ធ្ងរ​ពេក៕

ផ្តល់សិទ្ធដោយ​ ៖ ខ្មែរថកឃីង


Tags: Canada Wildfire Int news Hot news