CamNews

តារា 

តារា​​ស្រី​ក្នុងក្រុម​ 2NE1 ឡើង​សម្តែង​លើក​ដំបូង នៅ​ហ្វីលីពីន​ ក្រោយ​ប្រកាស​រំសាយ​​ក្រុម

(បរទេស)៖ នាង Sandara Park តារាចម្រៀងក្នុងក្រុម 2NE1 ដ៏ល្បីរបស់កូរ៉េនៅពេលនេះ នាងចាប់ផ្តើមសម្តែង ជាលើកដំបូងហើយ បន្ទាប់ពីក្រុមរបស់ខ្លួនបានរំសាយ។

អ្វីដែលមហាជនចាប់អារម្មណ៍នោះ គឺគេបានឃើញតារាស្រីរូបនេះ ហាក់ស្រងូតស្រងាត់ នៅពេលនាងកំពុងស្ថិត នៅឯព្រលានយន្តហោះអន្តរជាតិ Incheon ប្រទេសកូរ៉េខាងត្បូង ដោយពាក់មួកគ្របសឹង តែជិតមុខដូច មិនចង់ឲ្យនរណាឃើញ។

នាង Sandara Park នឹងទៅសម្តែងនៅប្រទេសហ្វីលីពីនជាលើកដំបូង ក្រោយពីក្រុម 2NE1 របស់នាងបានរំសាយ កាលពីសប្តាហ៍មុន ហើយតារាចម្រៀងស្រីរូបនេះហូរទឹកភ្នែកក្រោមឆាកសម្តែងនៅហ្វីលីពីន ព្រមទាំងសរសេរលិខិត ផ្ទាល់ដៃសុំទោសដល់អ្នកគាំទ្រទៀតផង ដោយប្រភពព័ត៌មានមិនមានការបញ្ជាក់ថា មានអ្វីកើតឡើង ក្នុងចិត្តនាងឡើយ។

អ្នកគាំទ្រមិនបានថតរូបជាមួយនាង Sandara Park ទេ បន្ទាប់ពីមើលទៅនាងហាក់ដូចជា មិនសប្បាយចិត្ត៕

http://news.nate.com/view/20161202n12136

http://news.nate.com/view/20161202n11617

2ne1darareturnstokorea

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: 2NE1