CamNews

តារា 

តារា​​ចម្រៀង​ស្រី​​​​ក្រុម 2NE1 ដ៏ល្បី​របស់​កូរ៉េ ប្រកាស​រំសាយ​ជា​ផ្លូវការ មុន​ដំណាច់​ឆ្នាំ​២០១៦

(កូរ៉េ)៖ YG Entertainment ដែលជាផលិតកម្មដ៏ល្បីរបស់កូរ៉េ បានប្រកាសជាផ្លូវការថា តារាចម្រៀងស្រី​ក្នុងក្រុម 2NE1 កំពុងតែបែកខ្ញែកគ្នាហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង។

នៅក្នុងសេចក្តីប្រកាស របស់ផលិតកម្ម YG Entertainment បានសរសេរថា កិច្ចសន្យារបស់តារាចម្រៀង ក្នុងក្រុម 2NE1 ជាមួយក្រុមហ៊ុន បានផុតកំណត់ហើយ ដូចដែលមហាជនឃើញថា Minzy ក៏បានបញ្ចប់កុងត្រា ជាមួយក្រុមដែរ ហើយសមាជិកដទៃទៀត ក៏សម្រេចចិត្តរំសាយក្រុម 2NE1 ជាផ្លូវការ បន្ទាប់ពីពិភាក្សាគ្នារួចមក។

2NE1 មានសមាជិកក្រុមនារី៤នាក់ ហើយក៏ជាក្រុមដ៏ធំ របស់ YG Entertainment អស់រយៈពេល ៧ឆ្នាំមកហើយ ស្ទើរតែធ្វើឲ្យអ្នកគាំទ្រមិនចង់ ជឿថា តារាចម្រៀងក្នុងក្រុមត្រូវរំសាយ បែបនេះទេ ប៉ុន្តែទោះជាយ៉ាងណាតារាចម្រៀង ស្រីទាំងអស់ក្នុង​ក្រុម 2NE1 ក៏បានអរគុណ ចំពោះអ្នកទាំងអស់ ដែលតែងតែគាំទ្រពួកគេកន្លងមក ហើយពេលនេះ YG ក៏ចុះកុងត្រាជាមួយ CL , Sandara Park និង Park Bom ម្តងទៀត តែមិនមែន ជាតារាចម្រៀងក្រុមឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: 2NE1 Kpop