CamNews

តារា 

អតីតក្រុម 2NE1 គឺ Minzy សម្រេចចិត្តបង្ហោះសារមួយឃ្លា ទៅកាន់ក្រុមអ្នកគាំទ្រជាទីស្រលាញ់របស់នាង

ព័ត៌មានកំសាន្ត ៖ Minzy បានវិលត្រលប់ទៅគណនី Instagram របស់នាងជាមួយនិង ការបង្ហាញខ្លួនដែលស្រស់ស្រាយ និងស្ទាយថ្មីៗ ។ 

កាលពីថ្ងៃទី ១៣ MINZY បានបង្ហោះរូបថតមួយសន្លឹករបស់នាង បានស្លៀកពាក់អាវពណ៍ក្រហម និងខោកាប៉ូយ ហើយនៅផ្ទៃខាងក្រោយ គឺមានដូចជា ដើមឈើជាច្រើន ។ នាងក៍បានបញ្ចេញឲ្យឃើញនូវរូបរាងដ៍ស្រស់ស្អាតរបស់នាង ថែមទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា នៅពេលដែល MINZY បានចាកចេញពីក្រុម 2NE1 នាងថែមទាំងបានបញ្ជាក់យ៉ាងច្បាស់ថា អ្វីដែលនាងកំពុងតែធ្វើនេះ គឺសុខសប្បាយណាស់សម្រាប់នាង ។​



ទទ្ទឹមនឹងនេះដែរ Minzy កំពុងតែនៅពាក់កណ្តាលនៃកិច្ចពិភាក្សាចំពោះ ​ការចុះកិច្ចកុងត្រា ជាមួយនិងស្ថាប័នរបស់លោក Baek Ji Young , Music Works ដែលរឿងនេះទើបតែកន្លងផុតទៅរយៈពេល ១ សបា្តហ៍នោះទេ ។ ហើយនាងថែមទាំងបានសរសេរសារមួយឃ្លា ទៅកាន់ក្រុមអ្នកគាំទ្ររបស់នាង នៅលើគណនី Instagram ថា​ "ទុកចិត្តចុះនាង នឹងត្រលប់ទៅវិញ" ៕



 

ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: Seoul South korea Kpop Minzy 2NE1