CamNews

ព័ត៌មានអន្តរជាតិ 

អូបាម៉ា ដល់ទឹកដី ហ្វីលីពីន ខណៈ ចុះកិច្ចព្រមព្រៀងយោធា រយៈពេល ១០ ឆ្នាំ

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ ដែលទើបតែបានចេញផ្សាយ កាលពីវេលា ថ្ងៃត្រង់ ថ្ងៃទី ២៨ មេសា ២០១៤ នេះអោយដឹងថាលោក ប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បើតាមការគ្រោងទុក នឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេស ហ្វីលីពីន នៅរសៀលថ្ងៃច័ន្ទនេះ ដោយនៅក្នុងនោះ នឹងមានជំនួបប្រជុំជាមួយនឹង ប្រធានាធិបតី​ ប្រទេស ហ្វីលីពីន លោក Benigno Aquino III ស្របពេលដែលប្រទេសទាំងពីរ បាន ចុះកិច្ចព្រមព្រៀងយោធា រវាងគ្នា នឹងគ្នា

គួររំឭកថា ទង់ជាតិ ប្រទេសទាំងពីរ ត្រូវបានរកអោយឃើញថា បង្ហូតឡើងព្រោងព្រាតជាកិច្ចស្វាគ មន៍នៃដំណើរទស្សកិច្ចផ្លូវរដ្ឋ មកកាន់ប្រជាជាតិមួយនេះ ខណៈជា​ប្រទេសទី ៤ ក្នុងដំណើរទស្សកិច្ច ផ្លូវការទឹកដី តំបន់អាស៊ីរបស់លោក បន្ទាប់ពីប្រទេស ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ដោយនៅក្នុង ប្រធានបទជាចម្បង នោះគឺ ការពង្រឹង សេដ្ឋកិច្ច និង សន្តិសុខ ។

Enhanced Defense Cooperation Agreement គឺជាកិច្ចព្រមព្រៀងយោធា ១០ ឆ្នាំរវាងប្រជាជាតិ ទាំងពីរ ដែលត្រូវបានចុះហត្ថលេខា ដោយប្រមុខរដ្ឋ ប្រទេសហ្វីលីពីន និង អាមេរិក នៅឯនាយក ដ្ឋានការពារជាតិ ប្រទេសហ្វីលីពីន ។ កិច្ចព្រមព្រៀងនេះ គឺជាសាក្ខីភាព ក្នុងការអនុញ្ញាត អោយ មានវត្តមាន យោធា អាមេរិក ទ្រង់ទ្រាយធំ នៅក្នុងប្រទេសមួយនេះ ដោយនៅក្នុងនោះ នឹងមានការ អនុញ្ញាតជាផ្លូវការ អោយមានការដំណើរការជាបណ្តោះអាសន្ន នូវកងកម្លាំងយោធា អាមេរិកនៅ ក្នុងជំរុំយោធា ក៏ដូចជា អោយមានមូលដ្ឋាន នាវា និង យន្តហោះចម្បាំង នៅក្នុងប្រទេសហ្វីលីពីន៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Unt news Breaking news USA US United States Obama Philippines