CamNews

តារា 

រឿងអស្ចារ្យ ២ យ៉ាងដែល Fans មិនដឹងថា Jonghyun លះបង់យ៉ាងខ្លាំង មុនស្លាប់មួយថ្ងៃ

កូរ៉េ ៖ ក្នុងនាមជាតារាចម្រៀង និងជាអ្នកនិពន្ធម្នាក់ Jonghyun បានព្យាយាមបំពេញការងារដែលលោកស្រលាញ់ខ្លាំងបំផុត ដើម្បីខ្លួនឯង និងសម្រាប់អ្នកគាំទ្ររបស់ខ្លួនផងដែរ ។ 

មុនថ្ងៃដែល សមាជិកក្រុម SHINee រូបនេះបានបាត់បង់ជីវីត លោកបានព្យាយាមថតវីដេអូចម្រៀងរបស់ខ្លួនអោយបានចប់សព្វគ្រប់ ទាំងដែលក្នុងចិត្តកំពុងតែជួបរឿងដ៏សែនពិបាកបំផុត ហើយបែរជាគ្មាននរណាកត់ចំណាំឃើញសកម្មភាព និងអត្តចរិកប្លែកៗខុសពីសពដង របស់ Jonghyun ទាល់តែសោះ ។ 

ក្រោយដឹងថា តារាចម្រៀងវ័យ ២៧ ឆ្នាំរូបនេះបានធ្វើអត្តឃាតខ្លួនឯង ស្រាប់តែតារាល្បីៗជាច្រើនដែលជាមិត្តជិតដិតរបស់ខ្លួនចាប់ផ្តើមរន្ធត់ចិត្ត ក្រោយពីទស្សនាវីដេអូរបស់លោក មុនពេលស្លាប់មួយថ្ងៃ ។ ហើយអត្ថន័យនៅក្នុងបទចម្រៀងនោះ បានបង្ហាញប្រាប់ថា Jonghyun ពិតជាស្រលាញ់តន្រ្តីខ្លាំងណាស់ ។ 

ហើយអ្វីដែលតារាចម្រៀងកូរ៉េ រូបនេះបានព្យាយាមលះបង់មួយទៀតគឺ មុនពេលស្លាប់ Jonghyun បានចូលរួមការប្រគុំតន្រ្តីតែម្នាក់ឯង ដោយគ្មានសមាជិកក្រុម SHINee របស់លោកចូលរួមឡើយ ព្រមទាំងបន្តថតកម្មវិធី Night Goblin របស់ JTBC ខណៈពេលដែលខ្លួនកំពុងតែសែនឯកោ ។ តែទោះបីជាយ៉ាងណាក៏ដោយ យើងនៅមិនទាន់ច្បាស់ថា វីដេអូទាំងអស់ដែលត្រូវបានថតមុនពេលស្លាប់របស់ម្ចាស់បទ "So GoodBye" នឹងត្រូវបានក្រុមគ្រួសារសព អនុញ្ញិតអោយដាក់បញ្ចាំងជាសាធារណៈ ឬអត់ទេ ត្រូវរង់ចាំរហូតដល់ពិធីបុណ្យសពចប់រួចរាល់សិន ។

គួរបញ្ជាក់ឲ្យដឹងថា Jonghyun បានធ្វើអត្តឃាតខ្លួនឯង ព្រោះជម្ងឺធ្លាក់ទឹកចិត្តលក្ខណៈធ្ងន់ធ្ងរ ដោយមានទីតាំងនៅក្នុងផ្ទះជួលមួយ ដោយដុតធ្យូងគីមីអោយស្រូបចូលរាងកាយហួសកម្រិត រហូតសង្រ្គោះលែងទាន់ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo


Tags: SHINee Jonghyun Seoul South Korea