CamNews

តារា 

តោះមកស្គាល់រឿងរ៉ាវខ្លះៗក្នុងជីវីតឯកជនរបស់តួស្រី ២ ដួង ក្នុងរឿង "ភ្លើងបុណ្យ"!!

ថៃ ៖ ទស្សនិកជនដែលធ្លាប់បានទស្សនារឿង "ភ្លើងបុណ្យ" ប្រាកដជាបានស្គាល់តារាសម្តែងទាំងពីរដួងនេះហើយគឺនាង Janie Tien Phosuwan និងស្រីស្អាតនាង Bella Ranee ។ ថ្ងៃនេះ Camnews សូមលើកយកនូវរឿងរ៉ាវខ្លះៗក្នុងជីវីតឯកជនរបស់តួស្រី ២ ដួង ក្នុងរឿង ឲ្យហ្វេនបានច្រើន ៖​

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

នាង Janie Tien Phosuwan

១. តារាស្រីរូបនេះមិនមែនជាក្រមុំទៀតនោះទេ ពោលគឺនាងធ្លាប់ជួបរឿងរ៉ាវលែងលែងរួចមកហើយ ។ 

២. តារាស្រីរូបនេះគឺជាកូនកាត់អាមេរិច ។ 

៣.​ នាងមានបងស្រីម្នាក់ទៀតឈ្មោះថា Janis ។ 

៤. នាងមានមិត្តជិតដិត ២ នាក់ ដែលម្នាក់ជាតារាល្បីគឺនាង Woonsen Virithipa Pakdeeprasong និងម្នាក់ទៀតគឺនាង Nana ។ 

៥. តារាស្រីរូបនេះធ្លាប់លេចលឺរឿងអាស្រូវយ៉ាងច្រើនរាប់មិនអស់ តាំងពីនាងចូលប្រលូកក្នុងវិស័យសិល្បៈមក ។ 



នាង Bella Ranee 

១. តារាស្រីរូបនេះគឺជាកូនកាត់អង់គ្លេស ។ 

២. រឿងដែលនាងលាក់បាំងបានជិតបំផុតគឺ មានទំនាក់ទំនងស្នេហាជាមួយនិងតារាសម្តែងដូចគ្នាគឺ លោក Weir Sukollawat ជិត ៦ ឆ្នាំទើបសម្រេចចិត្តបើកបង្ហាញទំនាកទំនងជាសាធារណៈ ។ 

៣.​ មុនពេលប្រលូកក្នុងវិស័យសិល្បៈ តារាស្រីរូបនេះត្រូវបានលោកប៉ា អោយនាងធ្វើជានារីអាកាសចរណ៍ មិនមែនតារាសម្តែងឡើយ ។ 

៤. រឿងចំណូលបានច្រើនភ្លាម នាង Bella ចាប់ផ្តើមនាំម្តាយចេញពីភាពក្រីក្រ ដោយទិញផ្ទះថ្មីតម្លៃរាប់លានបាត ។ 

៥.​ សព្វថ្ងៃតារាស្រីរូបនេះ មានតែម្តាយទេ ពោលគឺលោកប៉ាបានបាត់បង់ជីវីតរួចទៅហើយ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Woonsen Virithipa Pakdeeprasong Janie Tien Phosuwan Bella Ranee