CamNews

តារា 

ក្មេងប្រុសម្នាក់ស្រាប់តែមានប្រតិកម្មគួរឲ្យខ្លោចចិត្តទាំងនេះ ក្រោយដឹងថា Jonghyun បានបាត់បង់ជីវីត

កូរ៉េ ៖ នៅក្នុងឆ្នាំ ២០១៧ ក្រុមតារាចម្រៀងកូរ៉េ SHINee បានចូលរួមកម្មវិធីមួយដែលមានឈ្មោះថា "Hello Baby" ហើយពួកគេបានយកចិត្តទុកជាមួយនឹងក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Yoogeun យ៉ាងខ្លាំង ។ ហើយក្រោយមក SHINee និង Yoogeun បានចាប់ផ្តើមជិតស្និទ្ធគ្នាយ៉ាងខ្លាំង ហើយពួកគេថែមទាំងចែករំលែករឿងដ៏អស្ចារ្យជាច្រើន ព្រមទាំងប្រែក្លាយជាក្រុមគ្រួសារជាមួយគ្នា កាលពីឆ្នាំ ២០១០ ។ ទោះបីជាកម្មវិធីត្រូវបានបញ្ចប់ទៅហើយក្តី ប៉ុន្តែ SHINee នៅតែបន្តរក្សាទំនាក់ទំនងជាមួយនិងក្មេងប្រុស Yoogeun ដដែល ។ 

ទទ្ទឹមនឹងនេះផងដែរ ក្មេងប្រុសអាយុ​ ១១ ឆ្នាំ ឈ្មោះ Yoogeun នៅតែចង់ចាំរាល់សមាជិកទាំងអស់របស់ SHINee ហើយអ្នកដែលគេហៅថា ប៉ា នោះគឺអ្នកដែលបានបាត់បង់ជីវីតនៅពេលនេះគឺ លោក Kim Jonghyun ។ 

អ្វីដែលខ្លោចចិត្តខ្លាំងបំផុតនោះគឺ នៅពេលដែល Yoogeun បានដឹងថា តារាចម្រៀងវ័យ ២៧ ឆ្នាំ បានទទួលមរណភាព ក្មេងប្រុសចាប់ផ្តើមទន់ខ្លួន និងស្រែករកប៉ាៗ Jonghyun រហូតដល់គេងលក់ ។ ជាងនេះទៅទៀត ម្តាយរបស់ Yoogeun បាននិយាយថា "ខ្ញុំស្ទើរតែមិនជឿជាមួយនឹងភ្នែកខ្លួនឯងជាមួយនឹងព័ត៌មានដ៏រន្ធត់មួយនេះ ចំនែកឯ Yoogeun កាន់តែភ្ញាក់ផ្អើលជាងខ្ញុំទៀត ហើយភ្លាមៗនោះគេចាប់ផ្តើមសួរខ្ញុំជាច្រើនដងថា ហេតុអី? គាត់នៅរស់ទេមែនទេ? តើវាជាការពិតទេ? មិនមែនជាការពិតទេ, មែនអត់?" ។ 

ម្តាយរបស់ Yoogeun បន្តទៀតថា "ខ្ញុំក៏ប្រាប់កូនប្រុសថា ប៉ាៗ Jonghyun បានទៅកាន់កន្លែងដែលលោកយាយកូនរស់នៅហើយ ។ ក្រោយបានលឺពាក្យនេះហើយ គេចាប់ផ្តើមស្រែកយំស្ទើរសន្លប់ តែយ៉ាងណានៅតែមិនភ្លេចសួរសំណួរដដែលមកកាន់ខ្ញុំ ។ បន្ទាប់មកគាត់ព្យាយាមស្រាវជ្រាវរករូបភាពដែលបាត់បង់ជីវីតរបស់ Jonghyun នៅលើអុឺនធឺណិត ហើយគេចាប់ផ្តើមអានអត្ថន័យនៅតាមវេបសាយជាច្រើន ហើយគេចាប់ផ្តើមយំរឹតតែខ្លាំងឡើងៗ ។ ទទ្ទឹមនឹងនោះផងដែរ ក្មេងប្រុសវ័យ ១១ ឆ្នាំរូបនេះ ចង់និយាយទៅកាន់ប៉ាៗថា គេនឹកដល់គាត់ ប៉ុន្តែគេមិនអាចនិយាយដោយផ្ទាល់បានទៀតទេ គេឈឺចាប់ខ្លាំងណាស់ ។ ដំណឹងដ៏រន្ធត់ចិត្តមួយនេះ បានធ្វើឲ្យ Yoogeun ពិបាកនឹងគេងខ្លាំងណាស់ ហើយគេចាប់ផ្តើមជូតទឹកភ្នែកជាមួយភួយរបស់គេ ទាំងទឹកភ្នែកស្រក់ហូរមិនឈប់" ។ 

គួរបញ្ជាក់ឲ្យដឹងថា ការស្លាប់របស់ Jonghyun បានធ្វើបាបផ្លូវចិត្តរបស់ Yoogeun យ៉ាងខ្លាំង ខណៈពេលដែលក្មេងប្រុសរូបនេះជិតដិតជាមួយនឹងសមាជិកក្រុម SHINee យ៉ាងច្រើន ។ ហើយមួយវិញទៀត បើទោះបីជាកម្មវិធីដែលបានចូលរួមជាមួយនិង SHINee ត្រូវបានបញ្ចប់ជាច្រើនឆ្នាំក្តី ប៉ុន្តែ Yoogeun នៅតែចូលមើលរាល់ពេល Live នៅលើគណនីអុិនស្រ្តាក្រាមតាំងពីដើមរហូតដល់ចប់ ដើម្បីបង្ហាញពីក្តីស្រលាញ់របស់ខ្លួន ចំពោះក្រុមចម្រៀងកូរ៉េមួយនេះ ។ 

ក្រោយបានអានពាក្យពេជន៍របស់ម្តាយ Yoogeun ពួកគេក៏បានចូលខមមិននៅលើគណនីអុិនស្រ្តាក្រាមរបស់ Yoogeun និងសម្តែងការសោកស្តាយចំពោះការបាត់បង់ដែលគ្មានថ្ងៃវិលត្រលប់មកវិញ របស់តារាចម្រៀងរូបនេះផងដែរ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo


Tags: SHINee Jonghyun Seoul South Korea