CamNews

តារា 

ប្រជាជននៅ Seoul សសើរមិនដាច់ពីមាត់ អំពី រូបសម្រស់របស់តារារូបនេះ ទាល់តែសោះ

ព័ត៌មានកំសាន្ត ៖ Hyerim គឺតារាចម្រៀងដែលជា សមាជិកមកពីក្រុម Wonder Girls កាលពីពេលថ្មីៗនេះ បានធ្វើឲ្យក្រុមអ្នកគាំទ្រមាន ការភ្ញាក់ផ្អើល យ៉ាងខ្លាំងបន្ទាប់ពី ធ្វើការបង្ហោះរូបថត ដែលគូរឲ្យទាក់ទាញ នឹងចាប់អារម្មណ៍ យ៉ាងខ្លាំងនៅលើគណនី SNS ។​



ជាការពិតណាស់ បន្ទាប់ពីបានឃើញរូបថតរបស់នាង កាលពីពេលថ្មីៗនេះ តារាចម្រៀងដែលនៅក្នុង ផលិតកម្ម JYP Entertainment បានធ្វើឲ្យប្រជាជន សសើរមិនដាច់ពី មាត់អំពី រូបរាងស្រស់ស្អាត របស់នាង ។ 



គួររំលឹកឲ្យដឹងថា Hyerim កាលពីពេលថ្មីៗនេះ ទទួលបានប្រជាប្រិយភាព កាន់តែខ្លាំងដោយសារតែ រូបសម្រស់របស់នាង ជាងនេះទៅទៀត ក្រៅពី ការសសើរ នឹងលើកទឹកចិត្ត នឹងបទចម្រៀង ដែលនាងបានច្រៀងរួមជាមួយ នឹង Bernard Park មានសម្លេងពិរោះខ្លាំង ណាស់ ហើយក៍បានទាក់ទាញអ្នកទស្សនា​ មិនតិចដែរ ។



ពេលនោះហើយ បានធ្វើឲ្យក្រុមអ្នកគាំទ្រ បានធ្វើការទទូចអង្វរ ផលិតកម្ម JYP Entertainment ដើម្បីផ្តល់ឲ្យ ក្រុម Wonder Girls ត្រលប់មក ដោយភាពរីករាយ ជាមួយនឹង Hyerim ទាំងអស់គ្នា ៕ 




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: Hyerim JYP Entertainment Wonder Girls Kpop Seoul South korea