CamNews

តារា 

Matt Peranee និងមិត្តប្រុស សង្ស័យតែមានដំណឹងល្អទេ ក្រោយពេលនាំគ្នាធ្វើរឿងពិសេសនេះ

ថៃ ៖ នៅក្នុងរដូវកាលឆ្នាំថ្មីនេះ នាង Peeranee Kongthai និងមិត្តប្រុសអ្នកមានម្នាក់ឈ្មោះថា លោក Hi so Pat បានធ្វើដំណើរកំសាន្តទៅកាន់តៃវ៉ាន់ ជាមួយគ្នាយ៉ាងផ្អែមល្អែមតែម្តង ។  

ហើយអ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងបំផុតគឺ តារាស្រីវ័យ ២៨ ឆ្នាំរូបនេះ បានបង្ហោះរូបថតជាមួយគ្នាជាលក្ខណៈគូស្នេហ៍ជាមួយនិងសង្សាររបស់ខ្លួន ទាំងដែលស្រលាញ់គ្នាជាង ១០ ឆ្នាំុំមកហើយ នេះជាលើកទីមួយដែលនាង Peeranee បានធ្វើបែបនេះដាក់មិត្តប្រុសរបស់ខ្លួន វាពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលពិតមែន ។ 


គួរបញ្ជាក់ឲ្យដឹងថា មាន Fans បានបញ្ចេញមតិស្ទើរតែដូចៗគ្នាថា បានបង្ហោះរូបថតជាលក្ខណៈគូស្នេហ៍បែបនេះ អាចបញ្ជាក់បានថា នាង Peeranee កំពុងតែព្យាយាមបើកចំហរស្នេហារបស់ខ្លួនជាសាធារណហើយ បើដូច្នេះមែន ពិតជាមានដំនឹងល្អឆាប់ៗហើយ ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Peeranee Kongthai Hi so Pat Matt Peranee