CamNews

តារា 

Bora ពី Sistar ត្រូវបានគេកោតសសើរ ទាំងភាពសុិចសុី និងទេពកោសល្យក្នុងការរាំរែក ទៀតផង

ព័ត៌មានកំសាន្ត ៖ រូបភាពដែលបញ្ជាក់ពី​ កាយវិការរាំរែក ត្រូវបានចរាចរ នៅទូទាំងសហគមន៍អិនធឺណែត នៃវិស័យ K-pop កាលពីពេលថ្មីៗ នៃរូបភាពរបស់សមាជិកក្រុម Sistar ដែលមានឈ្មោះថា Bora ។ 


រូបភាពទាំងអស់នេះ បានបង្ហាញពីការរាំរែករបស់ Bora នៅក្នុងបទចម្រៀងដែលមានចំណងជើងថា Ma Boy ដោយរាំនៅក្នុងចលនាយឺត ជ្រុល នៅក្នុងឈុតអាវយឺតក្រហម ។ រូបភាពទាំងនោះបានបង្ហាញពី ក្បាច់រាំ រមៀល រាងកាយរបស់នាង ខណៈ សម្លឹងមើលកាមេរ៉ា ។


ក្រុមអ្នកគាំទ្រ បានអធិប្បាយ អំពីរបៀបរាំ និងការសម្តែងរបស់តារា K-Pop រូបនេះថា បានធ្វើឲ្យក្រុមអ្នកគាំទ្រ ជក់ចិត្ត ជាមួយនឹង កាយវិការទាំងអស់នេះ ។


គួររំលឹកឲ្យដឹងថា ក្រុមអ្នកគាំទ្របានកោតសសើរ ​អំពីរូបរាងនិង សម្រស់និង ទេពកោសល្យ នៃការសម្តែង របស់ Bora ដែលមើលទៅមានភាពអស្ចារ្យខ្លាំងណាស់ ៕ 


ប្រែសម្រួល ៖​ គន្ធា


ប្រភព ៖ Koreaboo

 


Tags: Seoul South korea kpop Sistar Bora