CamNews

តារា 

បទ«មេដេញចោល» របស់​លោក ករុណា ពេជ្រ ចេញ​ជា​វីដេអូ Trailer ភ្លាម កក្រើក​ពេញ អ៊ីន​ធ័រណិត

(ភ្នំពេញ)៖ បទចម្រៀង​ជាស្ទីលថ្មីមួយទៀត ក្នុងផលិតកម្ម ថោន មានចំណងជើងថា «មេដេញចោល» ដែលជាការបកស្រាយរបស់តារាចម្រៀង បែបយុវវ័យ លោក ករុណា ពេជ្រ បន្ទាប់ពីបានចេញជាវីដេអូ Trailer ភ្លាម គេសង្កេតឃើញថា មានអ្នកចូលទស្សនាយ៉ាងព្រោងព្រាត ខណៈបទនេះ​ជាបទនិពន្ធថ្មី នឹងក្បាច់រាំថ្មីប្លែកពីគេ​ ។

បទ «មេដេញចោល» មានការដឹកនាំសម្តែង​ដោយលោក ឃុន ធារិទ្ធិ (Rith Omega), និពន្ធ Melody ថ្មី និងទំនុកច្រៀង ដោយលោក យឹម តាស្រង់, និពន្ធបទភ្លេងថ្មី ​ ដា ភ្លេង និងស្ថិតនៅក្នុងអាល់ប៊ុម ​CD Vol 81 ​នៃផលិតកម្ម ថោន ។ ក្នុងវីដេអូ Trialer ក្រៅពីមានក្បាច់រាំប្លែក ពីសំណាក់តារាចម្រៀង កំពុងពេញនិយម លោក ករុណា ពេជ្រ ក្នុងនោះ ទស្សនិកជន ក៏បានឃើញវត្តមាន និងក្បាច់រាំយ៉ាងរស់រវើក របស់កញ្ញា អេន យ៉ាដាវ (យ៉ាដាវបែបស្លុយ) កញ្ញា លីលី (លីលី Cute កិប) កញ្ញា អាហ្សា (អាហ្សា Ukfake) និងតារាកិត្តិយសសុទ្ធសឹង តែជាស្រីស្អាតជាច្រើននាក់ទៀត។

បទ«មេដេញចោល» បានបង្ហាញពីអត្ថន័យ និងចង់បញ្ជាក់ពីប្រព័ន្ធការងារ នៅក្នុងក្រុមហ៊ុនមួយ ដែលមានបុគ្គលិកមិនបានខឹតខំ ប្រឹងប្រែងធ្វើការងារ ហើយបែរជាមាន តែស្រីស្អាតច្រើន នៅក្នុងក្រុមហ៊ុន ពោលបណ្ដាលឲ្យចំណូលរបស់ក្រុមហ៊ុនត្រូវខាតបង់ ទើបប្រធានក្រុមហ៊ុនសម្រេចចិត្តបណ្ដេញចេញ នូវបុគ្គលិកអសកម្មមួយ​ ចំនួនចេញ។

យ៉ាងណាមិញ បទ«មេដេញចោល»ត្រូវបានអ្នកស្ដាប់ មើលឃើញថា កំពុងតែពេញក្នុងចិត្តយុវវ័យ ដោយពួកគេបានធ្វើការ Download ទុកស្ដាប់និងទស្សនា គ្រប់ៗគ្នា ។ ចង់ដឹងថា បទនេះមានស្ទីលរាំប្លែក និងរស់រវើកកម្រិតណា សូមទស្សនាទាំងអស់គ្នា ជាមួយ ទំព័រកំសាន្តយើងខ្ញុំ ទាំងអស់គ្នា៖


ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Karona pich Star news local news