CamNews

តារា 

មិនគួរឲ្យជឿ!! ពោះធំប៉ុននឹងហើយនៅថា មិនបានពពោះទៀត

ព័ត៌មានកំសាន្ត ៖​ ព័ត៌មានរបស់តារាប្រុសស្រី Ruby Lin និងលោក Wallace Huo បានក្លាយទៅជាទីចាប់អារម្មណ៍យ៉ាងខ្លាំងបំផុតសម្រាប់ក្រុមអ្នកគាំទ្រ ។

ជាការពិតណាស់ទោះបីជាតារាស្រី Ruby Lin មិនព្រមទទួលស្គាល់ថា ខ្លួនកំពុងតែពពោះកូននៅក្នុងផ្ទៃពិតមែន ប៉ុន្តែក្រុមអ្នកគាំទ្រពិតជាដឹងច្បាស់ថា នាងកំពុងតែពពោះកូនដំបូងយ៉ាងពិតប្រាកដមែន ។ 

កាលពីម្សិលមិញពេលល្ងាច មានក្រុមអ្នកគាំទ្រមួយចំនួនបានប្រទះឃើញ Ruby Lin និង Wallace Huo និងមិត្តភក្កិផ្សេងៗទៀត ដែលទើបតែចេញពីក្នុងបារ មួយនៅក្នុងទីក្រុង Taipei ។ ហើយថែមទាំងបានឃើញ Ruby Lin ស្លៀកពាក់រ៉ូបជាលក្ខណៈអ្នកកំពុងតែពពោះ ។ 

ដោយយោងទៅតាមរបាយការណ៍ពីគេហទំព័រ Taiwanese បានឲ្យដឹងថា Wallace Huo និង Ruby Lin បានចាកចេញពីបារ នោះនៅម៉ោង ២ យប់ នៅថ្ងៃទី ១៤ ខែកក្កដានេះ ។

គួររំលឹកឲ្យដឹងថា Wallace Huo បានឲ្យមិត្តភក្តិជិតស្និទ្ធិរបស់គេ នាំមិត្តស្រីរបស់ខ្លួនគឺ Ruby Lin ចូលទៅក្នុងឡានមុនដើម្បីបង្វែដាន អ្នកគាំទ្រ និងភ្នែករបស់ក្រុមអ្នកគាំទ្រជាច្រើនទៀត ហើយក្រោយមកអ្នកទាំង ២ ក៏បានចូលទៅក្នុងឡានជាមួយគ្នាបានសម្រេច ៕










 

 


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖​ kenh14​


Tags: Wallace Huo​ Ruby Lin