CamNews

តារា 

សង្វែកណាស់!! Joe Chen ផឹកស្រាស្រវឹង យំយែកខ្លាំង ក្រោយត្រូវលោក Wallace Huo រៀបការចោល

ព័ត៌មានកំសាន្ត ៖ ពាក្យចចាមអារាមទើបតែបានបែកធ្លាយថា តារាសម្តែងស្រី ដែលមានឈ្មោះថា Joe Chen បានយំយែក និងស្រវឹងយ៉ាងខ្លាំង ក្រោយពីអតីតមិត្តប្រុសរបស់នាង គឺលោក Wallace huo បានចូលរោងការជាមួយ និងតារាស្រី Ruby Lin កាលពីថ្ងៃទី ៣១ ខែមិថុនានេះ នៅឯកោះបាលី  ។ 

ហើយជាពិសេសនោះគឺ លោក Wallace Huo និង Ruby Lin បានក្លាយទៅជាប្រធានបទដ៍ក្តៅកគុក នៅក្នុងវិស័យកំសាន្តនៅអាសុីថែមទៀតផង ។ បន្ទាប់ពីបានផ្ទុះនូវដំណឹងជាច្រើន ទាំងល្អនិង អាក្រក់ ប៉ុន្តែស្នេហារបស់អ្នកទាំង ២ នៅតែអាចរក្សាបានរហូតដល់ថ្ងៃចូលរោងការតាមប្រពៃណី និងទំនៀមទំលាប់ដដែល​ តែអ្វីដែលខូចខាតនោះគឺធ្វើឲ្យ តារាស្រី Joe Chen ឈឺចិត្តយ៉ាងខ្លាំង ព្រោះមនុស្សដែលធ្លាប់ជាសង្សារបែរជាត្រូវក្លាយជាកូនកំលោះរបស់អ្នកដទៃទៅវិញ ។ 

គួរបញ្ជាក់ឲ្យដឹងថា ពេលវេលាប្រហែលជា ២ ខែទៅហើយដែល លោក Wallace Huo និង Ruby Lin បានប្រកាសប្រាប់មហាជនអំពីស្នេហាផ្អែមល្អែមរបស់ពួកគេទាំង ២ ជាពិសេសនោះគឺ Ruby Lin បាននិយាយថា នាងកំពុងតែពពោះកូនចំនួន ៣​ ខែទៅហើយ ។ 

ប៉ុន្តែបើយោងតាមរបាយការណ៍ពីគេហទំព័រ Asian Pop News បានឲ្យដឹងថា ទំនាក់ទំនងស្នេហារបស់ Wallace Huo និង Joe Chen ត្រូវបានបញ្ចប់ជាយូរណាស់មកហើយ ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Wallace Huo Ruby Lin Joe Chen