CamNews

កីឡាអន្តរជាតិ 

ប៉ាក់គីអៅ ប្រតិកម្មនឹងពាក្យសម្ដីរបស់ លោក Bob Arum ថាកីឡាករ ចូលនិវត្ដនៅឆ្នាំក្រោយ

ព័ត៌មានកីឡា៖ ប៉ាក់គីអៅ ដែលជាកីឡាករ​ប្រដាល់ដែលឆ្នើមជនជាតិ ហ្វីលីពីន បានប្រតិកម្មនឹងពាក្យសម្ដីរបស់លោក Bob Arum ដែលបានអះអាងថា លោកនឹង ចូលនិវត្ដនាឆ្នាំក្រោយ​បន្ទាប់តែមួយ ប្រកួតទៀត​ប៉ុណ្ណោះ ។ 

លោក ប៉ាក់គីអៅ បានប្រាប់ទៅអ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា " ខ្ញុំដឹងច្បាស់ខ្លាំងណាស់ពីខ្លួនរបស់ខ្ញុំ​ ថានឹងកំពុងតែមានអ្វីកើតឡើង ហើយខ្ញុំក៏យល់ច្បាស់ដែរថា គ្រប់យ៉ាងគួរតែរក្សាវានៅឲ្យស្ងៀម គឺប្រសើរជាង ប្រតិកម្មដឹងឮរឿងផ្សេង" ។ 

ជាការពិតមែនហើយ ដែលកន្លងមក លោក Bob Arum ធ្លាប់បាននិយាយដោយផ្ទាល់ថា បាក់គីអៅនឹង ចូលនិវត្ដនៅថ្ងៃណាមួយមិនខានឡើយនាឆ្នាំក្រោយនេះ ខណៈដែលគាត់នឹងឈរឈ្មោះបក្ខជន​ បោះ​ឆ្នោតជាតំណាងរាស្រ្ដប្រចាំនៅហ្វីលីពីន នាឆ្នាំក្រោយ ។ ប៉ុន្ដែនៅពេលនេះ លោក ប៉ាក់គីអៅ បានបដិសេធថា គាត់ និងមិនគម្រោងចូលនិវត្ដឡើយ ហើយគោសដៅចូលខ្លួនក្នុងអ្នកនយោបាយ ក៏គាត់មិនបោះបង់ចោល​ ហើយរឿងទាំងអស់ក៏មិនអាចទាក់ទងគ្នាដែរ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ bdlive


Tags: boxing news Manny Pacquiao