CamNews

តារា 

ទឹម រដ្ឋា ​អះ​អាង​ថា ខ្លួន​មាន​និស្ស័យ​ជា​មួយ តែ​ប្រុស​ជន​ជាតិ​បរទេស

(ភ្នំពេញ)៖តារាសម្តែង​ និងជាតារាម៉ូឌែល រាងខ្ពស់ស្រឡះ កន្លងមកធ្លាប់ភ្ជាប់និស្ស័យស្នេហ៍​ ជាមួយបុរសខុសសញ្ជាតិជនជាតិប៉ាគីស្ថាន លោក Zak Ky បន្ទាប់ពីចំណងស្នេ​ហា របស់​ពួ​កគេ ត្រូវបានកាត់ផ្តាច់ អស់រយៈពេលជាង១ឆ្នាំមកនោះ ស្រាប់តែថ្មីៗនេះ មានលេចឭដំណឹងស្នេហ៍ថ្មី រវាងនាងជាមួយថៅកែភោជនីយដ្ឋាន ស៊ាំបា។ ប៉ុន្តែដំណឹងនេះ ត្រូវបានសាម៉ីខ្លួន ទឹម រដ្ឋា ធ្លាប់ចេញមុខបញ្ជាក់ម្តងជាពីររួចហើយថា ពុំមែនជាការពិតនោះទេ វាគ្រាន់តែការរាប់អាន​គ្នាលក្ខណៈ មិត្តភក្តិធម្មតាប៉ុណ្ណោះ។

ទោះបីជា មានការចេញមុខបកស្រាយ និងច្រានចោលដំណឹងស្នេហ៍ រវាង​ ទឹម រដ្ឋា ជាមួយ​ថៅ​កែ ភោជនីយដ្ឋានស៊ាំបាយ៉ាងនេះក្តី ប៉ុន្តែមុននេះបន្តិច ត្រូវបានប្រភពមួយចំនួន នៅតែបន្ត​ដា​ក់ការសង្ស័យ លើរូបនាងជាមួយបុរសម្នាក់នោះដដែល ស្របពេលដែលគេដឹងថា រដ្ឋា ប្តូរជិះរថយន្តថ្មី ហើយគិតថា ជាការដូ​ផ្គាប់ចិត្តពិម្ចាស់ស្នេហ៍ទៀតផង។ ទន្ទឹមពេលជាមួយគ្នានេះដែរ ដើម្បីស្រាយចម្ងល់ និងបញ្ច​ប់មន្ទិលទាំងនេះ កញ្ញា ទឹម រដ្ឋា ក៏បានចេញមុខបញ្ជាក់ជាថ្មីថា សព្វថ្ងៃនាង មានមនុស្ស​ដែ​ល​ត្រូវស្រឡាញ់ហើយ តែមិនមែនថៅកែភោជនីយដ្ឋាន ស៊ាំបា ឡើយ។

តារាស្រី​ ទឹម រដ្ឋា បានប្រាប់ឲ្យដឹងថា សម្រាប់រឿងទំនាក់ទំនង ស្នេហារវាងនាង ជាមួយ​ថៅ​​កែ​ភោជ​នីយ​ដ្ឋាន ស៊ាំបា គឺមិនអាចចាប់ផ្តើមឡើងបានទេ ព្រោះមិត្តភាពរបស់នាង និងបុរស​ម្នាក់​នេះ​ បានត្រឹមតែមិត្តភក្តិរាប់អានស្គាល់គ្នា ធម្មតាណ្ណោះ។​ ម្យ៉ាងទៀតបច្ចុប្បន្ន បេះដូង​រប​ស់​នាងក៏បានពិចារណា ជ្រើសមើលអ្នកថ្មីហើយដែរ គ្រាន់តែមិនទាន់សម្រេចច្បាស់លាស់។

កញ្ញា ទឹម រដ្ឋា បានបង្ហើបប្រាប់ ឲ្យដឹងពីអត្តសញ្ញាណ​បុរស ដែលនាងកំពុងពិចារ​ណា ប្រ​គល់​បេះដូងក្តី​ និង​ស្រឡាញ់ជាថ្មីនោះថា មិនមែនជាអ្នករស់នៅស្រុកខ្មែរ ហើយក៏មិនមែន​ជាអា​ណិកជនខ្មែរ រស់នៅស្រុកក្រៅដែរ គឺតាមពិតគាត់ជាបុរសជនជាតិអាមេរិកកាំងសុទ្ធសាធ ព្រោះមា​ននិស្ស័យ តែជាមួយប្រុសជនជាតិបរទេស។ ប៉ុន្តែយ៉ាងណាមិញ នាងក៏មិនបានបញ្ជាក់ប្រាប់ឲ្យលម្អិតជាងនេះដែរ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Tim rotha Star news local news