CamNews

កីឡាអន្តរជាតិ 

Floyd កំពុងតែឈឺក្បាល នឹងសំបុត្រលក់នៅសល់ច្រើន ខណៈដែល ការប្រកួត កាន់តែខិតជិតមកដល់

ព័ត៌មានកីឡា៖ នៅសល់ពេលមិនយូរទៀតនោះទេ ដែល Floyd នឹងត្រូវប្រកួតជាមួយ Berto នៅលើទីសង្វៀនប្រកួត MGM Grand Arena ហើយ ប៉ុន្ដែទន្ទឹមនឹងពេលវេលាកាន់តែខិតជិតនេះ អ្វីដែលធ្វើឲ្យ​ Floyd ឈឺក្បាលគឺ សំបុត្រចូលទស្សនាការប្រកួត មិនទាន់លក់ដាច់អស់នៅឡើយទេ ពោលបរិមាណ​សំបុត្រដែល លក់ដាច់គឺមានភាពខុស គ្នាឆ្ងាយទាំស្រុង ប្រើប្រៀបធៀបទៅនឹងព្រឹត្ដិការណ៍ប្រកួត ជាមួយ​ប៉ាក់គីអៅ ។ 

ប្រភពព័ត៌មានបានបន្ដឲ្យដឹងថា តម្លៃសំបុតដែលចូលទស្សនាក្នុងការប្រកួតនេះ ថ្លៃបំផុតគឺ ១៥០០ ដុល្លារ និងថោកបំផុត អាចឈានដល់ទៅ ១២២ ដុល្លារ។ បើប្រៀបធៀបទៅនឹង ការប្រកួត​ជាមួយ​ ប៉ាក់គីអៅមុន គឺ មានតម្លៃខុសប្លែកគ្នាទាំងស្រុង ដោយសំបុត្រចូលទស្សនាថ្លៃបំផុត ឈានដល់រាប់ម៉ឺន ហើយថោកបំផុត ក៏រាប់ពាន់ដុល្លារផងដែរ ។ 

តែមិនជាថ្វីនោះទេ ដោយ Floyd បានទទួចថា គាត់មិនខ្វល់អ្វីទាំងអស់ បើទោះបីជាគ្មាននរណា មើលការ​ប្រកួត នេះ ពោលគាតមិនបង្ខំ នោះទេ អ្នកចង់មើលក៏ អ្នកមិនចង់មើលក៏ហីទៅ​ គ្មាននរណាមកបង្ខំ។ 

ព្រឹត្ដិការណ៍មួយនេះ យោងតាមការអះអាងបាន​បង្ហាញឲ្យដឹងថា Floyd ហ៊ានចំណាយទុនមិនតិចជាង​៣៨​លានផោននោះ ទេ​សម្រាប់ការប្រកួត ។ ប៉ុន្ដែលទ្ធផលនៃការលក់សំបុត្រ គឺ ផ្ទុយស្រឡះពីការរំពឹង​ទុកកន្លងមក។ តើអាចនឹងទៅជាយ៉ាងណាទៅ លទ្ធផលក្រោយពីការប្រកួត នឹងចំនួន លុយដោយពីលក់សំបុត្រ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ telegraph


Tags: boxing news Manny Pacquiao Floyd