CamNews

តារា 

ក្រុមតារាចម្រៀង 4minute កំពុងស្ថិតនៅក្នុងស្ថានភាពដ៍អាក្រក់បំផុត រហូតឈានដល់ការបែកចែកក្រុម

ព័ត៌មានកំសាន្ត ៖ កាលពីពេលថ្មីៗនេះកំពុងតែមានព័ត៌មានយ៉ាងក្តៅកគុកថា ក្រុមតារាចម្រៀង 4minute នឹងបញ្ចប់នូវកិច្ចសន្យាជាមួយនិង ផលិតកម្ម Cube Entertainment នាពេលឆាប់ៗនេះ ដែលស្ថិតនៅក្នុងអំឡុង ខែនេះហើយ ក្រោយធ្វើការពិចារណាអស់រយៈពេលយ៉ាងយូរ ។ 

គួរបញ្ជាក់ឲ្យដឹងងថា ក្រុមតារាចម្រៀង 4minute សម្រេចចិត្តបំបែកក្រុមរបស់ខ្លួននាពេលឆាប់ៗនេះដូចគ្នា ហើយមកទល់ពេលនេះ មានតែតារាចម្រៀងស្រីកំពូលសិុចសុី​ HyunA តែប៉ុណ្ណោះដែលសម្រេចចិត្តនៅក្នុងការបន្តនូវកិច្ចកុងត្រា សារជាថ្មីជាមួយនិងផលិតកម្ម Cube Entertainment ។ ហើយសមាជិកក្រុម 4minute ដទៃទៀតកំពុងធ្វើការសម្រេចចិត្តថា តើគួរតែបន្តជាមួយនិង ផលិតកម្ម Cube Entertainment ទៀតដែរ ឬ អត់ ។ រីឯសមាជិកក្រុមដទៃទៀតកំពុងតែស្វែងរកផលិតកម្មថ្មីផ្សេងទៀត ដើម្បីចុះកិច្ចកុងត្រា ។ 

គួរបញ្ជាក់ឲ្យដឹងថា សមាជិកក្រុមដទៃទៀតបាននិយាយថា រាល់សមាជិកក្រុមទាំងអស់សុទ្ធតែមានគំនិតទៅថ្ងៃអនាគតផ្សេងៗពីគ្នា អ្នកខ្លះចង់ក្លាយជាតារាចម្រៀង ហើយអ្នកខ្លះទៀតចង់ក្លាយជាតារាសម្តែង​ ។ ហេតុដូច្នេះហើយ បន្ទាប់ពីខែនេះទៅស្ថិតនៅក្នុងការពិចារណា ហើយវាគឺជារឿងដែលពិបាកនៅក្នុងការសម្រេចចិត្តយ៉ាងខ្លាំងសម្រាប់ពួកយើង ប៉ុន្តែពេលនេះមានតែតារាចម្រៀងស្រី HyunA តែប៉ុណ្ណោះដែលសម្រេចចិត្តបន្ទាប់នូវកិច្ចកុងត្រានេះបន្តទៀត រីឯអ្នកដទៃទៀតកំពុងស្ថិតនៅក្នុងការពិចារណា រីឯអ្នកដទៃទៀតនឹងត្រូវចាកចេញ ៕




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ allkpop


Tags: 4minute HyunA Seoul South korea kpop