CamNews

តារា 

ការពិតចឹងសោះ!! ទើប Mario ស្រលាញ់មិត្តស្រីថ្មីខ្លាំង ទោះមិនសូវមានការគាំទ្រពី Fans ក៏ដោយ

តារាថៃ ៖ តារាសម្តែងវ័យ ២៧ ឆ្នាំ លោក Mario Maurer កាន់តែធ្វើឲ្យអ្នកនិយមលេងអិនធឺណិតចាប់អារម្មណ៍កាន់តែខ្លាំងចំពោះទំនាក់ទំនងរវាងសង្សារចាស់ និងសង្សារថ្មីរបស់លោក ដែលត្រូវបានគេរិះគន់ថា នាង JunJera Junpitakchai ដែលជាសង្សារថ្មីគឺជា មនុស្សស្រីដែលមិនសាកសមជាមួយនិងលោក Mario ឡើយព្រោះមុខមាត់អាក្រក់ ។ 

ការពិតទៅសង្សារថ្មីរបស់លោក Mario មិនអាក្រក់អីនោះទេ គ្រាន់តែគាត់មិនសូវមានកេរ្តិ៍ឈ្មោះល្បីដូចលោកតែប៉ុណ្ណោះ ហើយម្យ៉ាងវិញទៀតសង្សារចាស់របស់លោក Mario ដែលមានឈ្មោះថា Gubgib sumontip ក៏មិនស្រស់ស្អាតជាងសង្សារថ្មីប៉ុន្មានដែរ ។ 

ដោយយោងតាមមតិយោបល់របស់ Fans មួយចំនួនបាននិយាយថា មូលហេតុដែលលោក Mario ស្រលាញ់មិត្តស្រីថ្មីគឺនាង JunJera Junpitakchai ខ្លាំងទោះមិនសូវមានការគាំទ្រពីក្រុមអ្នកគាំទ្រព្រោះ កាលពីមុនគាត់ធ្លាប់មានប្រវត្តិឈឺចាប់រឿងស្នេហាជាមួយនិងសង្សារចាស់គឺនាង Gubgib sumontip ដែលស្រលាញ់គ្នាអស់រយៈពេលជិត ១០ ឆ្នាំ ប៉ុន្តែក្រោយមកក៏បែកគ្នាមិនដឹងមូលហេតុ ហើយនាងក៏រៀបការចោលលោកបាត់ទៅ សព្វថ្ងៃនាង Gubgib sumontip មានកូនមួយបាត់ទៅហើយ ។ 

ដោយសារតែកត្តានេះហើយទើបធ្វើឲ្យ លោក Mario ស្រលាញ់នាង JunJera Junpitakchai ខ្លាំងដោយសារតែមានការសន្និដ្ឋានពេលដែលលោកកំពុងតែមានការឈឺចាប់ដោយសារស្នេហា គឺសង្សារថ្មីនេះហើយគឺជាអ្នកដែលនៅក្បែរ និងមើលថៃគាត់ស្ទើរគ្រប់ពេលវេលា ៕

-ចុចអាន ៖ តើស្នេហារបស់លោក Mario និងមិត្តស្រីមុខអាក្រក់ ដើរដល់ដំណាក់កាលណាទៅហើយ?








ដោយ ៖ គន្ធា


Tags: Mario Maurer ​ Janjira Janjira JunJera Junpitakchai